មនុស្សយ៉ាងតិចណាស់ ២នាក់ បានស្លាប់ និង ២០២នាក់ រងរបួសក្រោយព្រឹត្តិការណ៍រញ្ជួយដីកម្រិត ៦,៤រង្វាស់រិចទ័រ កើតឡើងកាលពីយប់មិញនៅតំបន់ឆ្នេរសមុទ្រភាគខាងកើត តៃវ៉ាន់។ នេះបើតាមរបាយការណ៍របស់ CNN ដែលដកដស្រង់សំដីរបស់ប៉ូលិសនៅតំបន់។
តាមស្ថាប័នសិក្សាភូកុម្ពសាស្ត្រអាមេរិក (USGS) ស្នូររញ្ជួយស្ថិតនៅចម្ងាយពីទីក្រុង Hualien ប្រមាណ ២១គីឡូម៉ែត្រ ភាគឦសាន ប៉ុន្តែពុំមានការព្រមានពីរលកយក្សស៊ូណាមិទេ។
អាគារជាច្រើននៅ Hualien បានបាក់ស្រុតក្នុងនោះមានសណ្ឋាគារមួយធំផងដែរ ជាហេតុធ្វើឲ្យភ្ញៀវទេសចរជាច្រើនរងរបួស។ ចំណែកមន្ទីរពេទ Hualien ក៏រងការខូចខាតផងដែរ ប៉ុន្តែពុំមានអ្នកជាប់គាំងនោះនទេ។ ការងារសង្គ្រោះកំពុងអនុវត្ត៕ សូយន