ធនាគារកណ្តាលថៃ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវការផ្គត់ផ្គង់អចលនទ្រព្យ ស្របពេលដែលការលក់គម្រោងលំនៅឋានមានកំណើនយឺត ដោយធនាគារកណ្តាលថៃរក្សាបទប្បញ្ញត្តិលើប្រាក់កម្ចីទៅនឹងតម្លៃ LTV) សម្រាប់កម្ចីទិញផ្ទះដោយមិនផ្លាស់ប្តូរ។
លោក រ៉ូណាដុល ណុមនុនដា ទេសាភិបាលរង គ្រប់គ្រងស្ថិរភាពស្ថាប័នហិរញ្ញវត្ថុ នៃធនាគារកណ្តាលថៃថ្លែងថា ផ្អែកលើការពិនិត្យលើ ចំនួននៃការផ្គត់ផ្គង់អចលនទ្រព្យគឺមិនលើសពីតម្រូវការទីផ្សារឡើយនាពេលបច្ចុប្បន្ន។
លោក ណុមនុនដា បាននិយាយថា ការលក់យឺតដោយសារតែវិបត្តិវីរុសកូវីដ១៩ ហើយធនាគារកណ្តាលនឹងមិនបន្ធូរបន្ថយបទប្បញ្ញត្តិ LTV ដើម្បីជំរុញទីផ្សារអចលនទ្រព្យឬប្រាក់កម្ចីទិញផ្ទះនោះទេ។ ធនាគារកណ្តាលបានដាក់ចេញនូវច្បាប់ LTV កាលពីខែមេសាឆ្នាំ ២០១៩ ដើម្បីការពារតម្រូវការក្លែងក្លាយសម្រាប់ប្រាក់កម្ចីមានទ្រព្យបញ្ចាំ។
វិធានការនេះ មានគោលបំណងដើម្បីធ្វើឱ្យមានស្តង់ដារអាជីវកម្មអាជីវកម្មប្រាក់កម្ចីទិញផ្ទះទាំងមូលនិង
ផ្តួចផ្តើមតម្រូវការពិតប្រាកដពីអ្នកទិញផ្ទះជាពិសេសអ្នកដែលស្វែងរកផ្ទះដំបូង។
យោងតាមបទប្បញ្ញត្តិ LTV ដែលបានកែសម្រួល អ្នកទិញផ្ទះតម្រូវឱ្យបង់ប្រាក់មុនអប្បបរមា ៣០ភាគរយ នៃថ្លៃផ្ទះ ដោយការដាក់បញ្ចាំលើកទី ២ កំណត់ ១០-២០ ភាគរយអាស្រ័យលើរយៈពេលដែលអ្នកខ្ចីបានបង់លើទីមួយ។
សមាមាត្រ LTV ពី ៩០-១០០% នៅតែមិនផ្លាស់ប្តូរសម្រាប់អ្នកដែលមានគម្រោងទិញផ្ទះតម្លៃក្រោម ១០ លានបាត។ ប៉ុន្តែសមាមាត្រធ្លាក់ចុះដល់ ៨០% នៅពេលអ្នកខ្ចីទិញផ្ទះតម្លៃ ១០ លានបាត (៣១៨.៥៧៣ ដុល្លារអាមេរិក) ឬខ្ពស់ជាងនេះ៕
ប្រភព៖ កាសែតបាងកក់ប៉ុស្តិ៍