ប្រធានាធិបតី Rodrigo Duterte បានពិនិត្យមើលដោយផ្ទាល់ ការកម្ទេចចោលរថយន្តទំនើបៗរាប់សិបគ្រឿងដែលបានរត់ពន្ធចូលប្រទេសនេះ។
រថយន្តទំនើប មានតម្លៃប្រហែល ១,២លានដុល្លារ បានត្រូវកម្ទេចចោល។
តាម RT រថយន្តទាំងនេះមានចំនួន ២៩គ្រឿង និងជាយីហោល្បីៗជាអាទិ៍ ៖ BMW, Jaguar, Mercedes Benz និង Corvette ។ ការកម្ទេចនេះធ្វើឡើងនៅកំពង់ផែ ៣ នៅហ្វីលីពីន នាថ្ងៃទី ៦ ខែកុម្ភៈ។
សកម្មភាពបង្ក្រាប ព្រមទាំងសំណល់រថយន្ត ក្រោយពេលកម្ទេច គឺជាសារជាក់ស្តែង ដែលប្រធានាធិបតីប្រទេសនេះ ចង់បង្ហាញពីការប្តេជ្ញាចិត្តរបស់គាត់។
លោក Duterte ពោលថា “អ្នកឯងចង់នាំរថយន្តចូលឬ? អីចឹងបង់ពន្ធទៅ។ លោកបន្តថា ៖ មានយោបល់ច្រើនថា ឲ្យរឹបអូសលក់ដេញថ្លៃយកលុយដាក់ចូលថវិកាជាតិ ប៉ុន្តែតាមលោក Duterte នោះការធ្វើបែបនេះ វានឹងធ្វើឲ្យពួកជនល្មើសមានឱកាស “ទិញយកវិញ” ហើយរថយន្តក្លាយជាស្របច្បាប់។
មិនអាចមាន “ច្រកចេញ” ច្រើនសម្រាប់បញ្ហារត់ពន្ធទេ!។ ចន្លោះប្រហោងបន្តិចនោះ ពួកឱកាសនិយម គឺ… ភ្លែតតែម្តង!៕ អាគ្នេយ៍