មហាសេដ្ឋីថៃម្នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់ បន្ទាប់ពីធ្វើការបរបាញ់សត្វនៅដែនជំរកការពារសត្វព្រៃ។
ក្រោយពេលចាប់ខ្លួន អាជ្ញធរបានបញ្ចេញរូបថតរបស់មហាសេដ្ឋី Premchai Karnasuta ជាមួយនឹងឧបករណ៍បរបាញ់ និងសត្វដែលគាត់បាញ់បាន រួមមានខ្លារខិនខ្មៅ។ សេដ្ឋីរូបនេះអាយុ ៦៣ឆ្នាំ គឺជាប្រធានក្រុមហ៊ុនសាងសង់ដ៏ធំបំផុតមួយនៅក្នុងប្រទេសថៃ។
ឧទ្យានុរក្សក៏បានចាប់ជនសង្ស័យចំនួន ៣នាក់ និងរិបអូសបានកាំភ្លើងវែង ៣ដើម គ្រាប់ ១៤៣គ្រាប់ និងឧបករណ៏បរបាញ់ផ្សេងៗទៀត នៅឧទ្យានជាតិ Thungyai Naresuan។
ក្រុមការពារសត្វព្រៃថៃ បានសារទរចំណាត់ការរបស់អាជ្ញាធរដែលបានឃុំខ្លួនជនសង្ស័យតាំង ៤នាក់។ ពួកគេកំពុងប្រឈមនឹងការចោទប្រកាន់ពីបទ បរបាញ់ខុសច្បាប់ និងបរបាញ់សត្វដែលអភិរក្ស៕ សុភ័ក្ត្រ