កាលពីពេលថ្មីៗនេះ មន្ត្រីជំនាញនៅក្នុងប្រទេសថៃ បានរកឃើញរោងចក្រផលិតឱសថខុសច្បាប់ និងរោងចក្រកំពុងវេចខ្ចប់ស្រោមដៃពេទ្យដែលបានប្រើប្រាស់រួច ដើម្បីលើកឡើងវិញ។
លោកអនុសេនីយ៍ទោ Permpun Chidchop អគ្គស្នងការរង និងជាមន្ត្រីរដ្ឋបាលចំណីអាហារ និងឱសថ បានរាយការណ៍ថា បានរកឃើញរោងចក្រផលិតឱសថខុសច្បាប់មួយដែលមានយីហោឈ្មោះ Jindamanee ។ មន្ត្រីជំនាញបានចុះឆែកឆេររោងចក្រនៅខេត្ត Maha Sarakham ខេត្ត Kamphaeng Phet ខេត្ត Khon Kaen ខេត្ត Phitsanulok និងខេត្ត Lopburi ។
ក្រុមមន្ត្រីបានរឹបអូសថ្នាំ Jindamanee ចំនួន ៤០០.០០០ កញ្ចប់ ដែលមានតម្លៃជាង ១០ ម៉ឺនបាត។ ជនសង្ស័យនឹងត្រូវបានចោទប្រកាន់ពីបទផលិតនិងលក់ឱសថបុរាណក្លែងក្លាយ។ ការផ្តន្ទាទោសគឺជាការដាក់ពន្ធនាគារមិនលើសពី ៣ ឆ្នាំពិន័យជាប្រាក់មិនលើសពី ៣០ ម៉ឺនបាតឬទាំងពីរ។
ជនសង្ស័យកំពុងប្រឈមនឹងការចោទប្រកាន់ពីបទផលិត និងលក់ឱសថបុរាណក្លែងក្លាយ។ ការផ្តន្ទាទោសគឺអាចប្រឈាមជាប់ពន្ធនាគារមិនលើសពី ៣ ឆ្នាំ និងពិន័យជាប្រាក់មិនលើសពី ៣០ ម៉ឺនបាត ឬទាំងពីរ។
ដោយឡែកចំពោះរោងចក្រឈ្មោះ Pantyod Health Planet នៅក្នុងស្រុក Nong Khaem ទីក្រុងបាងកក វិញ ក្រុមមន្ត្រីក៏បានរឹបអូសស្រោមដៃកំពុងវេចខ្ចប់ដែលប្រើប្រាស់រួចចំនួន ៩០០.០០០ ស្រោម ដែលមានតម្លៃ ១០ លានបាត។ ជាមួយការផ្តន្ទាទោស គឺអាចជាប់ពន្ធនាគារមិនលើសពី១ឆ្នាំ និងពិន័យមិនលើសពី ៣០ ម៉ឺនបាតឬទាំងពីរ។
សូមបញ្ជាក់ថា ស្រោមដៃពេទ្យទាំងនោះ ត្រូវប្រមូល និងបញ្ជូនមកធ្វើតេស្តស្តង់ដារ រកឃើញថាសុទ្ធសឹងជាស្រោមដៃមិនមានស្តង់ដារដែលកំណត់ដោយរដ្ឋាភិបាល៕
ដោយ៖ លឹម ហុង (ប្រភព៖ INN News)