Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​បំបែកសំណុំរឿង​បទល្មើស ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ជំរិត​ទារប្រាក់ ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់​ រំដោះជនជាតិចិន៣នាក់

​ខេត្ត​ព្រះសីហនុ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ឲ្យដឹង​នៅ​ល្ងាច​ថ្ងៃ​២​ខែកញ្ញា​ឆ្នាំ​២០២០​ថា នគរបាល​បាន​បំបែកសំណុំរឿង​បទល្មើស ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ជំរិត​ទារប្រាក់ មួយ​ករណី​ទៀត ចាប់ខ្លួន​ជន​ស​ង្ស​យ័​ចំនួន​៧​នាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន​ចំនួន​៣​នាក់ និង​ជនជាតិខ្មែរ​ចំនួន​៤​នាក់ ដកហូត​រថយន្ត​មួយគ្រឿង ,​ម៉ូតូ​២​គ្រឿង និង​ឯកសារ​ពាក់ព័ន្ធ​មួយចំនួនទៀត ព្រមទាំង​ជួយ​រំដោះ​ជនរងគ្រោះ ដែលជា​ជនជាតិ​ចិន​ចំនួន​៣​នាក់​ដោយ​សុវត្ថិភាព​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​បញ្ជាក់​តាម​របា​យ​ការណ៍​ថា នៅ​យប់​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ បានទទួល​បណ្តឹង​ពី​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Gao MingShuai ថា មិត្តភក្តិ​របស់គាត់​ឈ្មោះ Wen QiLiang ភេទ​ប្រុស ជនជាតិ​ចិន ត្រូវបាន​ក្រុម​ជនសង្ស័យ​ចាប់​យកទៅ​បង្ខាំង​ទុក​នៅ​កន្លែង​មួយ​មិន​ស្គាល់ រួច​ជំរិត​ទារប្រាក់​ចំនួន​១០.០០០​ដុល្លារ ។

​បន្ទាប់ពី​ទទួល​បណ្តឹង​រួច នគរបាល​បានធ្វើការ​ស្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូតដល់​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ ទើប​កំណត់​បាន​ទីតាំង​បង្ខាំង​ជនសង្ស័យ​ស្ថិតនៅ​ចំណុច​ផ្ទះសំណាក់​វួ​យ​អ៊ី​ណា ក្រុមទី​១៦ ភូមិ​១​សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ បន្ទាប់មក​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​រាយការណ៍​ជូន​ឯកឧត្តម​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ហើយ​ឯកឧត្តម ព្រះរាជអាជ្ញា​បាន​ឯកភាព​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ប្រតិបត្តិការ​នៅ​កន្លែង​កើត​ហ​តុ ភ្លាមនោះ​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង , កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​២ ចុះទៅ​ប្រតិបត្តិការ ជួយ​រំដោះ​ជនរងគ្រោះ​ចំនួន ៣​នាក់ ភេទ​ប្រុស ជនជាតិ​ចិន និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៧​នាក់ ភេទ​ប្រុស នាំយក​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ។​

​ជនរងគ្រោះ​មានឈ្មោះ​ដូចខាងក្រោម​៖ ១.​ឈ្មោះ He Wei ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ។ ២.​ឈ្មោះ He A Kun ភេទ​ប្រុស អាយុ​២៩ ឆ្នាំ ជនជាតិ​ចិន មុខរបរ អ្នកលក់​សំបុត្រ​យន្តហោះ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ។ ៣.​ឈ្មោះ Gao MingShuai ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ខារ៉ាអូខេ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

ជនសង្ស័យ​ចំនួន​៧​នាក់ មានឈ្មោះ​ដូចខាងក្រោម​៖ ១.​ឈ្មោះ Cheng PengYun ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ ចិន មុខរបរ អ្នក​នាំ​ភ្ញៀវ​លេងល្បែង ស្នាក់នៅ​ភូមិ​1​សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ ២.​ឈ្មោះ Chen FuLi ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ ចិន មុខរបរ ក្រុម​ចងការ​ប្រាក់ (​ផ្នែក​យាម​) ស្នាក់នៅ​ភូមិ​1​សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ ៣.​ឈ្មោះ Hai QuanShan ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ ម៉ុង​ហ្គោ​លី (​ចេះ​ភាសា​ចិន​) មុខរបរ ក្រុម​ចងការ​ប្រាក់​(​ផ្នែក​ទារប្រាក់​) ស្នាក់នៅ​ភូមិ​១​សង្កាត់​២​ក្រុង​-​ខេត្ត​ព្រះសីហនុ ។ ៤.​ឈ្មោះ ង៉ែត ពើត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ ៥.​ឈ្មោះ ខៀវ សុ​វណ្ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ ៦.​ឈ្មោះ ស្រ៊ី ហួត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​១​សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ ៧.​ឈ្មោះ ង៉ែត ហេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​វត្ថុតាង​ចាប់​យកបាន​រួមមាន​៖ រថយន្ត​មួយគ្រឿង​ម៉ាក​ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ 2BE-9670 ម៉ូតូ​២​គ្រឿង ម៉ាក​Smash Revo ចំនួន​១​គ្រឿង និង​ម៉ាក Duke ចំនួន​១​គ្រឿង លិខិត​ខ្ចីប្រាក់​២​សន្លឹក (​ភាសា​ខ្មែរ​១​សន្លឹក ភាសា​ចិន ១​សន្លឹក​) ពិល​ឆក់​១ ដំបងឆក់ ១ និង​ស្ព្រៃ​បាញ់​ភ្នែក ១ ។​

ជនសង្ស័យ​និង​វត្ថុតាង កម្លាំង​ជំនាញ​កំពុង​កសាង​នីតិវិធី បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ផ្តន្ទាទោស​តាមច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×