ភ្នំពេញ÷បុរសម្នាក់បើករថយន្តដឹកស៊ីម៉ងត៍ទាំងបំពានភ្លើងស្តុបជ្រុលទៅបុកនឹង passapp កិនជាប់ពីក្រោមរួចព្យាយាមបើករត់ក៏ជ្រុលទៅបុករថយន្ត ២ គ្រឿងទៀតហើយបានបើករត់គិចចេញពីកន្លែងកើតហេតុក៍អូស passapp ជាច្រើម៉ែត្របណ្តាលឲ្យមនុស្ស២ នាក់ស្លាប់នៅខាងក្រោមរថយន្តយ៉ាងអណោចអធ័ម។
ហេតុការណ៍នេះដែលកើតឡើងនៅវេលាម៉ោង ១០និង ០០ នាទីយប់ ថ្ងៃអាទិត្យទី១៣ ខែកញ្ញាឆ្នាំ ២០២០តាមបណ្ដោយផ្លូវហាណូយក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញ passapp និងរថយន្តស៊េរីទំនើប នៅខាងមុខរង់ចាំស្តុប ខណៈពេលភ្លាមៗនោះដែរ គេបានឃើញរថយន្តដឹកស៊ីម៉ងត៍មួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ3A 3667 បើកបរម្នាក់ឯង ខណៈមកដល់ចំណុចកើតហេតុក៏បើកបំពានស្តុបជ្រុលទៅកិន passappជាប់ពីក្រោមរថយន្តរួចក៏ខ្ទាតទៅបុករថយន្ត ២ គ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ។ ចំណែកឯរថយន្តដឹកស៊ីម៉ងត៍កិនម៉ូតូ passapp ជាប់ពីខាងក្រោមហើយក៏បានបើកព្យាយាមរត់គេចអូសម៉ូតូ passapp ទៅមុខជាច្រើនម៉ែត្រទាំងមានមនុស្សជាប់នៅក្នុងនិងស្លាប់យ៉ាងអាណោចអាធ័ម។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចុះមកដល់ធ្វើការឃាត់តៃកុងរថយន្តយកទៅខណ្ឌ ដើម្បីធ្វើការសួរនាំរួចទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុដើម្បីយករថយន្តពីរគ្រឿង ទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕ដោយ៖ សា មេត