តាកែវ ៖ អាជីវករក្នុងផ្សារសំរោងយ៉ោង ផ្អើលនាំគ្នានាំយកឥវ៉ាន់ចេញពីផ្សារគ្រប់គ្នា បន្ទាប់ពីមានហេតុការភ្លើងឆេះតបលក់ដូរក្នុងផ្សារ តែត្រូវបានរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកបាទី បាញ់ពន្លត់បានទាន់ពេលវេលា។ ហេតុការភ្លើងឆេះតបលក់ដូរចាប់ហ៊ុយក្នុងផ្សារនេះកើតឡើង នៅវេលាម៉ោង ២និង ៤០នាទី ទៀបភ្លឺថ្ងៃពុធ ០៧ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ នៅក្នុងផ្សារសំរោងយ៉ោងតែម្តង ស្ថិតក្នុងភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
លោក ង៉ាន់ សារី អធិការស្រុកបាទី បានអោយដឹងថា ហេតុការភ្លើងឆេះតបលក់ដូរចាប់ហ៊ួយក្នុងផ្សារនេះគឺមន្ត្រីជំនាញផ្នែកអគ្គីភ័យរបស់យើងបានគ្រប់គ្រងស្ថានការណ៏បានទាន់ពេលវេលា ដោយក្នុងនោះគឺឆេះតបលក់ដូរតែមួយតូបនោះទេ ដែលធ្វើអោយខូតខាតនៅឥវ៉ាន់លក់ដូរក្នុងតូបនោះទាំងស្រុង ។ លោកអធិការបានបន្តថា តូបដែលឆេះនោះមានទំហំ ៤X៤ ម៉ែត្រ ធ្វើពីដែកប្រកស័ង្កសី ជាតូបលក់ចាប់ហួយ មានម្ចាស់ឈ្មោះ លន គឹមសែ(ប្តី ប្រពន្ធ) បណ្តាលឆេះឥវ៉ាន់ក្នុងតូបទាំងស្រុង សរុបជាទឹកប្រាក់ចំនួន១៥០០០ដុល្លា ។ ពាក់ព័ន្ធនិងការឆេះនេះដែរមន្ត្រីជំនាញកំពុងតែពិនិត្យ និងធ្វើការស្រាវជ្រាវ រកពីមូលហេតុដែលឆេះនេះ ៕ តាកែវ