Friday, December 2, 2022

រថយន្ត​ជនជាតិ​ចិន និង​រថយន្ត​ជនជាតិ​កូរ៉េ​បើក​បុក​គ្នា​របួស​២​នាក់​

spot_img

​បុរស​ជនជាតិ​កូរ៉េ​បើករថយន្ដ​ម៉ាក LANROVER ក្នុង​ល្បឿន​លឿន បុក​រថយន្ដ​ម៉ាក LEXU របស់​នារី​ជនជាតិ​ចិន​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​ទាំង​២​នាក់​របួសធ្ងន់ កាលពី​វេលា​ម៉ោង ​២៣​ និង ​៥៥ ​នាទី​យប់​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន​ តាម​បណ្ដោយ​ផ្លូវ​លេខ​ ៣៣៤​ កែង​នឹង​ផ្លូវ​លេខ ​៦៣​ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ​។​

នារី​ជា​ជនជាតិ​ចិន និង​បុរស​ជនជាតិ​កូរ៉េ​ម្នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ​ត្រូវ​បាន​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​

​អ្នក​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ឡាន​ម៉ាក ​LEXUS ​ព​ណ៌ស ជិះ​ដោយ​បុរស​នារី​បួន​នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៣៤​ទិសដៅ​ពី​កើត​ទៅ​លិច​ឆ្លងផ្លូវ​៦៣​ក៏​ត្រូវ​ឡាន​ម៉ាក ​LANROVER​ ពណ៍​ខ្មៅ​ជិះ​ដោយ​បុរស​ជនជាតិ​កូរ៉េ​ពីរ​នាក់​បើក​ក្នុង​ល្បឿន​លឿន​បុក​ពេញទំហឹង​បណ្ដាលអោយ​រថយន្ដ​ម៉ាក​ LEXUS ​ជ្រុល​ចង្កូត​ទៅបុក របង​ការិយាល័យ​លក់​ខុន​ដូរ​ខូចខាត​បង្គោល​ស្លាក​ប៉ាណូ​មួយ​ដើម​និង​បណ្ដាល​អោយ​នារី​ជនជាតិ​ដែល​ជិះ​ក្នុង​រថយន្ដ​រងរបួស​ធ្ងន់​។ ចំណែក​ឡាន​ម៉ាក ​LANROVER​ រង​កា​ខូចខាត​ផ្នែក​ខាងមុខ​និង​បណ្ដាល​អោយ​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​រងរបួស​បែកក្បាល​។​

​អ្នក​នៅ​កន្លែង​ដដែល​បាន​បន្តថា ក្រោយពី​កើតហេតុ​រថយន្ដ​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ​ឯកជន​បាន​ទៅ​ដឹក​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ទៅ​សង្គ្រោះ​ភ្លាមៗ​។ រី​ឯ​ឡាន​ទាំង​ពីរ​គ្រឿង​ដោយ​ភាគី​ទាំងសងខាង​និយាយ​មិន​ត្រូវ​គ្នា​ទើប​កម្លាំង​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​រងចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​