ប៉ូលីសក្នុងប្រទេសឥណ្ឌូនេស៊ី បានបំបែកក្រុមរត់ពន្ធបក្សីដ៏កម្រចំនួន ១២៥ ក្បាល ដោយដាក់ញាត់ចូលក្នុងបំពង់ជ័រ ។ ដែលការចាប់នេះ ត្រូវបានធ្វើឡើងជាផ្នែកមួយនៃការទប់ស្កាត់ការជួញដូរសត្វខុសច្បាប់ ។
AFP រាយការណ៍ថា បុរស ៤ នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបក្សីសម្យ៉ាងដ៏កម្រ (cockatoo) ចំនួន ៤១ ក្បាល និងសេកចំនួន ៨៤ ក្បាល ត្រូវបានរកឃើញ ដែលគេដាក់ពួកវាចូលក្នុងបំពង់ជ័រ ត្រូវបានកាត់ជាកង់ៗ និងបិទខ្ទាស់នៅចុងទាំងសងខាងដោយដែក ។
ពួករត់ពន្ធរងការចោទប្រកាន់ទាំង៤ ត្រូវបានចាប់ខ្លួននៅទីតាំងផ្សេងៗគ្នា ៤ កន្លែង ស្ថិតនៅភាគខាងជើងនៃប្រទេសនេះ ។ ពួកគេ ឥឡូវនេះ កំពុងប្រឈមមុខជាប់ពន្ធនាគាររហូត ៥ ឆ្នាំ និងផាកពិនិយជាប្រាក់ចំនួន ៧,៤០០ ដុល្លារ ប្រសិនរកឃើញទោសកំហុស ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ឥណ្ឌូនេស៊ីកំពុងព្យាយាមទប់ស្កាត់ការជួញដូរបក្សីខុសច្បាប់ ។ ព្រៃដ៏ធំធេងរបស់ប្រទេសនេះ គឺជាជម្រកសម្រាប់ប្រភេទបក្សី ១៣១ ក្បាល ត្រូវបានគំរាមកំហែង ។ មានទីផ្សារដ៏ធំមួយសម្រាប់ការជួញដូរសត្វខុសច្បាប់ នៅក្នុងឥណ្ឌូនេស៊ី ។ បក្សីទាំងនោះត្រូវបានលក់នៅក្នុងទីក្រុងធំៗ នៅក្នុងប្រទេស ឬ នាំចេញទៅក្រៅប្រទេស ដែលជាទីកន្លែងពួកវាត្រូវបានលក់ជាសត្វចិញ្ចឹម ៕ ចន្ទី