Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆាបឆេះ​សាលាឆាន់​វត្ត​ក្រាំង​ស្លា នៅ​ស្រុក​បាភ្នំ​

​ព្រៃវែង ៖ នៅវេលា​ម៉ោង ៣​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ មាន​ករណី​អគ្គីភ័យ​មួយកន្លែង​កើតឡើង​លើ​សាលាឆាន់ វត្ត​ក្រាំង​ស្លា ស្ថិតនៅ​ភូមិ​វល្លិ​យាវ ឃុំ​រោងដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង បណ្តាលមកពី​ភ្លើងទៀន​ដុត​បំភ្លឺ​នៅមុខ​ប​ល្ល័​ង្គ​ព្រះ ។​

​ក្នុង​ហេតុការណ៍​បណ្តាល​ឲ្យ​ខូចខាត​ធុង​ប្រាក់​សម្រាប់​ដាក់​លុយ​ពិសាខបូជា ចំនួន​៤​ធុង , អង្ក ចំនួន ១០​តៅ​, ឆេះ​រនាប​ក្ដា​ទំហំ ២​ម៉ែត្រ​គុណ​៣​ម៉ែត្រ (​សរុប​សម្ភារៈ​ខូចខាត​គិត​ជា​ប្រាក់​អស់​ចំនួន​ប្រហែល ២​លាន​រៀល ) ។​

​ករណីនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ពន្លត់​ចប់​នៅ​ម៉ោង​៣​និង​៥៥​នាទី ព្រឹក​ថ្ងៃ​ដដែល ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×