Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ថា ក្រសួង​សេដ្ឋកិច្ច​អាមេរិក ដកស្រង់​សម្តី​លោក​ទៅ​បំភ្លៃ ករណី​«​រមណីយដ្ឋាន​របស់​គី​រី​សាគរ ដែល​អាច​កំ​លាយ​ទៅជា​មូលដ្ឋានទ័ព​បរទេស​”

spot_img

​ភ្នំពេញ​៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងថា ក្រសួង​សេដ្ឋកិច្ច​អាមេរិក បាន​ដកស្រង់​សម្តី​របស់លោក​ទៅ​សរសេរ​បំភ្លៃ​ខុសពី​ការពិត​ទាំងស្រុង របស់ខ្ញុំ​ផ្ទាល់ ដែល​និយាយថា «​រមណីយដ្ឋាន​របស់​គី​រី​សាគរ ដែល​អាច​កំ​លាយ​ទៅជា​មូលដ្ឋានទ័ព​បរទេស គឺជា​ព័ត៌មាន​ប្រឌិត​»​ហើយ​លោក​ស្នើ​ឲ្យ​ស្ថាប័ន​នេះ ពិនិត្យ​ខ្លឹមសារ​ឡើងវិញ​ផងដែរ​។​

​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ដែល​ការសរសេរ​ក្នុង​ខ្លឹមសារ របស់​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​ប្រឌិត​បែបនេះ ហើយ​លោក​ចាត់ទុកថា ទង្វើ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​លោក ដែលជា​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​ទៀតផង​។​

​លោក ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា​៖ «​គួរ​សោកស្ដាយ នូវ​របាយការណ៍​រប​ស់​ស្ថាប័នហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក ដែល​ធ្វើការ​ចោទប្រកាន់​តាមរ​យៈ​អង្គហេតុ នៃ​របាយការណ៍​របស់​ខ្លួន គឺ​ប្រាសចាក​ពី​ការពិត​ទាំងស្រុង​។ ជាពិសេស​ពាក់ព័ន្ធ​នឹង​ពាក្យសម្តី​របស់ខ្ញុំ​ផ្ទាល់ ដែល​និយាយថា «​រមណីយដ្ឋាន​របស់​គី​រី​សាគរ ដែល​អាច​កំ​លាយ​ទៅជា​មូលដ្ឋានទ័ព​បរទេស គឺជា​ព័ត៌មាន​ប្រឌិត​» ដែល​ខ្ញុំ​ពុំ​អាច​ទទួលយកបាន​នោះទេ​»​។ អាស្រ័យហេតុនេះ ស្ថាប័នហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក គួរតែ​ពិនិត្យមើល​សារជាថ្មី​ម្តងទៀត នៃ​អង្គហេតុ​នូវ​ការចោទប្រកាន់​របស់ខ្លួន ដែល​ពាក់ព័ន្ធ​នឹង​កិ​តិ្ត​យស​របស់ខ្ញុំ​ផ្ទាល់ និង​ការពិត​»​។​

​ក្រសួង​សេដ្ឋកិច្ច​អាមេរិក កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ បានចេញ​សេចក្តីថ្លែងការណ៍​ថា នឹងដាក់​ទណ្ឌកម្ម​ទៅលើ​គម្រោង​របស់​ក្រុមហ៊ុន Union Development Group នៅ​កម្ពុជា ដោយ​ស្របតាម​ច្បាប់ The Global Magnitsky Human Rights និង​បទបញ្ជា​រដ្ឋបាល​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​៕​ដោយ​៖​កូ​ឡាប​

spot_img
×