Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រម​ចេញ​ដីកា​បង្កា​ប់​ឱ្យ​ឃុំខ្លួន​ស្ត្រី​ម្នាក់ នៅ​ពន្ធ​នាគារ​ព្រៃ​ស ក្នុងករណី​ឆបោក​ប្រាក់​ពី​ប្រជាពលរដ្ឋ​តាម​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក ចំនួន​១៣​នាក់​

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​ការចង្អុលបង្ហាញ​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន បាន​សហការ​ជាមួយ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ស្រាវជ្រាវ​បង្ក្រាប ករណី​ឆបោក​ប្រាក់​ពី​ប្រជាពលរដ្ឋ​តាម​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក ចំនួន​១៣​នាក់ រួម​មាននៅ​រាជធានី​ភ្នំពេញ​១១​នាក់ ខេត្តកណ្តាល​ម្នាក់ និង​ខេត្តបាត់ដំបង​ម្នាក់​។​

​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន ឈ្មោះ យ​.​ន​.​ម​.​ឃ ហៅ អា ប៊​យ អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​លេខ​១​ក សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
​ឧបាយកលរ​បស់ជនស​ង្ស័​យ​បាន​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ចំនួន ៤​ខ្សែ​, ហ្វេ​ក​ប៊ុ​ក​ផេ​ក​ចំនួន​៥ គឺ Belle – Rebrand, Kim’s FoodandDrink, Mss. K Diary, Better you ប៉ែត​ធើរ យូរ​, BP Beauty Plant និង​គណនី​ហ្វេ​ក​ប៊ុ​ក ៥​ទៀត គឺ Amethyst Khim, Ame Ah, Da Ling, Sok Khim, Bopha Uy ផ្សព្វផ្សាយ​លក់​គ្រឿងសម្អាង មាន​ឡេ​លាបមុខ ហ្វូ​ម​លាងមុខ ថ្នាំ​ថែរក្សា​សម្រស់ និង​ម៉ាស​ការពារ​មេរោគ ដែល​នាំចូល​មកពី​ប្រទេស​ម៉ាឡេស៊ី វៀតណាម និង​ថៃ​។ ជនសង្ស័យ​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខាងលើ ព្រមទាំង​លេខ​ទូរ​ស័ព្ទ​ជាច្រើន​ខ្សែ ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ ឃោសនា ឆបោក​ប្រាក់​ពី​ប្រជាពលរដ្ឋ សរុប​ទឹកប្រាក់​ចំនួន ៣០,៨០០​ដុល្លារ​អាមេរិក​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្កា​ប់​ឱ្យ​ឃុំខ្លួន​នៅ​ពន្ធ​នាគារ​ព្រៃ​ស (​ម​២) ចុះ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០​។ ជា​ចុងក្រោយ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ប្រធាន​នាយដ្ឋាន សូម​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ក្រុម​ជន​ឆបោក​។ បើសិនជា​បងប្អូន​ប្រពល​រដ្ឋ​បាន​ជួបនឹង​ករណី​ដូចខាងលើ សូម​មក​ដាក់​ពាក្យបណ្តឹង​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​៕​ដោយ​៖​កូ​ឡាប

×