Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​៣៤​នាក់ ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូនមក​កម្ពុជា​វិញ​

spot_img

​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​៖​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នា​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ មាន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ ដែល​អាជ្ញាធរ​ថៃ​បញ្ជូនមក មាន​ចំនួន ៣៤​នាក់ ស្រី ១១​នាក់ និង​កុមារ ៦​នាក់​។​

​ចំពោះ​ពលករ​ខាងលើ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ ធ្វើការ​អប់រំ​ណែនាំ បន្ទាប់មក​ប្រគល់ជូន​ក្រុមការងារ ទទួល​ពលករ​មជ្ឈមណ្ឌល​សំចត​ប៉ោយប៉ែត ដើម្បី​ធ្វើការ​បន្ត​។​

​ជាមួយគ្នានេះដែរ អាជ្ញាធរ​ថៃ​នៅតែ​បន្ត​បិទ​ច្រកទ្វារព្រំដែន មិនទាន់​បើក​ឱ្យ​អ្នកដំណើរ​ចេញ​-​ចូល​ឆ្លងកាត់​នៅឡើយ ចំពោះ​អ្នកជំងឺ​សង្គ្រោះបន្ទាន់ និង​រថយន្ត​ដឹកទំនិញ​ធន់​ធំ ដំណើរការ​ជាធម្មតា​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×