Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ដែលមាន​បែ​ចិញ្ចឹម​ត្រី​សមុទ្រ​ដូចជា​ត្រី​ឆ្ពង់ នៅ​ព្រែក​បី​ក្នុងស្រុក​ស្ទឹងហាវ ងាប់​អស់​រាប់ពាន់​-​ម៉ឺន​ក្បាល

spot_img

​ស្រុក​ស្ទឹងហាវ​៖​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ដែលមាន​មុខរបរ​ចិញ្ចឹម​ត្រី​ដោយ​ប្រើ​បែ បាន​ឲ្យ​ដឹងថា ដោយសារតែ​ប៉ុន្មាន​ថ្ងៃនេះ នៅ​ខេត្ត​ព្រះសីហនុ​
​ទទួលរង​នូវ​ភ្លៀង​-​ខ្យល់​កន្ត្រាក់ រួមផ្សំ​ទឹកភ្លៀង​ខ្លាំង​ទឹកភ្លៀង​(​ទឹកសាប​)​ហូរ​ចូល​ព្រែក​បះ​ពាល់​ដល់​បែ​ត្រី ធ្វើ​ឲ្យ​ការចិញ្ចឹម​ត្រី​សមុទ្រ​ដូចជា​ត្រី​ឆ្ពង់​ជាដើម​របស់​ពួកគាត់ បាន​ងាប់​អស់​រាប់ពាន់​-​ម៉ឺន​ក្បាល​ជា​បន្តបន្ទាប់ ។​

​ប្រជា​នេសាទ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី​មួយរូប​នៅ​ស្រុក​ស្ទឹងហាវ បាន​ប្រាប់​ឲ្យ​ដឹងថា ប្រសិនបើ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ខ្លាំង​ទៀត ចំនួន​ត្រី​ក្នុង​បែ នឹង​បន្ត​ងាប់ ដែលនាំអោយ​ពួកគាត់​មានការ​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ ។​

​សូមបញ្ជាក់ថា ពលរដ្ឋ​ដែលមាន​បែ​ចិញ្ចឹម​ត្រី​សមុទ្រ​ដូចជា​ត្រី​ឆ្ពង់​ជាដើម នៅ​ព្រែក​បី​ក្នុងស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ​ប្រាប់ថា នៅ​ថ្ងៃទី​១៨​កញ្ញា​២០២០​នេះ ដោយសារ​ភ្លៀង​ខ្លាំង ទឹក​ហូរ​បុក​ចូល​ព្រែក ប៉ះពាល់​ដល់​បែ ចិញ្ចឹម​ត្រី បណ្តាល​ឲ្យ​ត្រី​ចិញ្ចឹម​យ៉ាងច្រើន​បាន​ងាប់​ជា​បន្តបន្ទាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×