ក្រុងព្រះសីហនុ៖ (update) វេលាម៉ោង១៣និង២០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះអគ្គិភ័យមួយឆាបឆេះរោងចក្រ ” LIN’S TEXTILE CO.,LTD ” ម្ចាស់ឃ្លាំងឈ្មោះ ហ៊ា ហីម អាយុ៦៣ឆ្នាំ ជនជាតិ តៃវ៉ាន មានទំហំ ២៥ម៉ែត្រគុណ៤០ម៉ែត្រ ធ្វើពីបេតុង ស្ថិតក្រុមទី៣៥ ភូមិ៣ សងា្កត់១ ក្រុង+ខេត្តព្រះសីហនុ។
លោកវរសេនីយ៍ឯក ប៉ែន វិបុល មេបញ្ជាការង កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថក្រុង+ខេត្ត ចំនួន៤៥នាក់ ចុះជួយអន្តរាគមន៍សង្គ្រោះ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរក្រុង សង្កាត់ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ។
សមត្ថកិច្ចចម្រុះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០៨គ្រឿង អស់ទឹកចំនួន១២០ឡាន ក្នុងនោះ៖
១/ រថយន្តពន្លត់អគ្គីភ័យ កងរាជអាវុធហត្ថខេត្ត ចំនួន០១គ្រឿង អស់ទឹកចំនួន១៥ឡាន
២/ រថយន្តពន្លត់អគ្គីភ័យ ស្នងការនគរបាលខេត្ត ចំនួន០២គ្រឿង អស់ទឹកចំនួន៣០ឡាន
៣/ រថយន្តពន្លត់អគ្គីភ័យ យោធា (ង៧០) ចំនួន០២គ្រឿង អស់ទឹកចំនួន៣០ឡាន
៤/ រថយន្តពន្លត់អគ្គីភ័យ កំពង់ផែអន្តរជាតិស្វយ័តក្រុង ចំនួន០៣គ្រឿង អស់ទឹកចំនួន៤៥ឡាន
៥/ គ្រឿងចក្រសាលាក្រុង ចំនួន០៣គ្រឿង អាប៊ុល០១គ្រឿង
បច្ចុប្បន្នអគ្គិភ័យត្រូវបានបាញ់ទឹកពន្លត់ ១០០% នៅម៉ោង២០និង៤០នាទីយប់ ថ្ងៃខែឆ្នាំដដែល៕ ដោយ ៖ វិច្ឆិកា