ភ្នំពេញ៖ ស្របពេលដែលមួយរយៈចុងក្រោយនេះ សម្បូររឿងបុរស ឬ ប្តី ប្រើអំពើហិង្សាមកលើសង្សារ ឬ ប្រពន្ធ បង្កការផ្ទុះកំហឹងពីសំណាក់មហាជននាំគ្នាលើកឡើងថា ស្អប់ណាស់អាមនុស្សប្រុសវ៉ៃមនុស្សស្រី ស្រាប់តែថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមពិតជាមានការភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចខ្លាំងមែន ខណៈបុរសម្នាក់បានបង្ហោះឲ្យគេឯងឃើញខ្លួនត្រូវប្រពន្ធវាយឡើងជាំពេញមុខ ហើយបង្ហោះសារអរគុណប្រពន្ធទៀតផង។
នេះបើតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Bong Phorn បានបង្ហោះរូបភាព២សន្លឹកមុខពោរពេញដោយស្លាកស្នាមជាំ និងបង្ហោះសារយ៉ាងប្លែកផ្តាំផ្ញើទៅកាន់អ្នកពូកែវាយស្រីដ៏ចាក់ដោតថា៖ «យើងខុសប្រពន្ធវាយនៅឲ្យស្ងៀម ទោះយើងត្រូវក៏ដោយក៏កុំវា យមនុស្សស្រីអន់ ណាស់បើខឹងដើរចេញទៅចប់ ប្រពន្ធខឹងវាយហើយស្អែកឡើងគេស្អំឲ្យវិញទេ ទ្រាំជាំមុខតិចតួចប្រសើរជាងដេកគុក ៤កំផ្លៀងជាំមុខគេថាវាយស្រឡាញ់ ហេងស៊យ៥ថ្នេរគេថាកាប់អាណិត អត់ហ៊ានទុកសក់វែងខ្លាចគេបោច ឡូវអត់សក់បោច ទះយក ទះយកម៉ង ធ្វើជាមនុស្សប្រុសដើមទ្រូង៥ហត្ថដាច់ខាតមិនវាយស្រី ទុកឲ្យស្រីវាយវិញ»។
ទោះយ៉ាងណា យើងក៏ពុំបានដឹងថា តើនេះជារឿងពិត ឬយ៉ាងណានោះទេ ប៉ុន្តែ នេះជាសារបង្កប់ន័យអប់រំមួយ ទៅដល់ប្រុសៗទាំងឡាយគួរគិតពិចារណាឡើងវិញ ដែលគួរយកគំរូតាមគាត់ សុខចិត្តសម្ងំសុខទើបជាការប្រសើរ៕ ដោយ៖ លឹម ហុង