Saturday, October 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​៖ ត្រូវ​ចេះ​ព្យាករណ៍​នូវ​សភាពការណ៍ ចំពោះ​ពួក​ឧទ្ទាម​អមិត្ត​មិនដែល​បោះបង់​បំណង​បំផ្លាញ​រាជរដ្ឋាភិបាល​

​កំពង់ធំ​៖​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន​បានដាក់​បទបញ្ជា​ឲ្យ គណៈបញ្ជាការ​ឯកភាព​ខេត្តកំពង់ធំ និង​ស្នង​ការដែល​ត្រូវ​តែងតាំង​ថ្មី​ត្រូវ​ចេះ​ព្យាករណ៍​នូវ​សភាព​ការដែល​កើតមានឡើង​នៅពេល​ខាងមុខ ជាពិសេស​ពួក​ឧទ្ទាម​អមិត្ត​មិនដែល​បោះបង់​បំណង​បំផ្លាញ​រាជរដ្ឋាភិបាល​ស្របច្បាប់ តែងតែ​ដឹកនាំ​ឲ្យ​មាន​បាតុកម្ម ។​

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ថ្លែង​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០​នេះ ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ។​

​ក្នុង​អង្គពិធី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន បាន​មានប្រសាសន៍ថា ខេត្តកំពង់ធំ គឺជា​ខេត្ត​មួយ​ដែល​នៅ​ចំ​កណ្តាល​ប្រទេស និង​ជា​ខេត្ត​សេដ្ឋកិច្ច​សំខាន់​ទាំង​ផ្នែក​កសិកម្ម ឧស្សាហ៍កម្ម ជលផល ជាពិសេស​ក៏​សំបូរ​ទៅដោយ​ធនធាន​រ៉ែ​ធម្មជាតិ​ផងដែរ​។ ប៉ុន្តែ​នៅមាន​បញ្ហា​ប្រឈម​ខ្លះ​ដែរ ដូចជា​បញ្ហា​បទល្មើស​នេសាទ បទល្មើស​ព្រៃឈើ ទំនាស់​សហគមន៍ និង​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ ប៉ុន្តែ​ក្នុងនាម​គណៈបញ្ជាការ​ខេត្ត​អាច​ធ្វើការ​ទប់ស្កាត់បាន​។ រីឯ​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព ពិសេស​គ្រោះថ្នាក់​ចរាចរណ៍ និង​បទល្មើស​ផ្សេងៗ​មានការ​កើនឡើង​ផងដែរ ដូច្នេះ​ត្រូវ​រួមគ្នា​ដោះស្រាយ​។​

​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ បាន​ជម្រុញ​ឲ្យ​ស្នងការ​ថ្មី ត្រូវ​រួមគ្នា​គិត រួមសហការ​គ្នា គិតពី​បញ្ហា​ប្រយោជន៍​ជាតិ​ជាធំ ដើម្បី​ស្តារ​កិត្តិយស និង​បម្រើ​ប្រជាពលរដ្ឋ​ជាធំ ទន្ទឹមនឹងនោះ គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​ស្នង​ការដែល​ត្រូវ​តែងតាំង​ថ្មី​ត្រូវ​ចេះ​ព្យាករណ៍​នូវ​សភាព​ការដែល​កើតមានឡើង​នៅពេល​ខាងមុខ ជាពិសេស​ពួក​ឧទ្ទាម​អមិត្ត​មិនដែល​បោះបង់​បំណង​បំផ្លាញ​រាជរដ្ឋាភិបាល​ស្របច្បាប់ តែងតែ​ដឹកនាំ​ឲ្យ​មាន​បាតុកម្ម ជាពិសេស​គឺ​មិន​អនុញ្ញាត​ឲ្យ​ជន​ទាំង​នោះមក​បំផ្លាញ​សន្តិភាព និង​សេចក្តីសុខ​ប្រជាពលរដ្ឋ​នោះឡើយ​។ ត្រូវការពារ​ឲ្យ​បាន​ដាច់ខាត​នូវ​សន្តិភាព​ដែល សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​នាំយក​បាន​ដោយ​លំបាក​។ ក្នុងនាម​ជា​ស្នងការ​ថ្មី​ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ ហើយ​អ្វី​ដែលជា​ទុក្ខព្រួយ​របស់​ប្រជាពលរដ្ឋ គឺ​ករណី​បទល្មើស លួច ឆក់ ប្លន់​នៅក្នុង​មូលដ្ឋាន ត្រូវតែ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ជួយ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ទប់ស្កាត់​កុំអោយ​មានការ​រីក​រាល​ដាល​មកដល់​ទីជនបទ​។ ត្រូវ​រួមគ្នា​ជួយ​ដោះស្រាយ​សំដៅ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ដែលជា​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ ត្រូវ​ជួយ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់ និង​អប់រំ​ដល់​អ្នក​ដែល​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ដើម្បីអោយ​ពួកគាត់​បាន​យល់ និង​រួមចំណែក​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ផ្តាំផ្ញើ​ឲ្យ​ស្នងការ​ថ្មី​ត្រូវ​ធ្វើជា​សេនាធិការ​គ្រប់​ជ្រុងជ្រោយ​ដល់​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដើម្បី​បំពេញការងារ សំដៅ​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល ដោយ​អនុវត្តតាម​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​។​

​ត្រូវ​លើកកម្ពស់​សេវា​ចាំបាច់​ដើម្បី​បម្រើ​ជូន​ប្រជាពលរដ្ឋ ការបំពេញ​លិខិតស្នាម​រដ្ឋបាល និង​ធ្វើ​កិច្ចការ​ដោយស្មោះ​ត្រង់​ដោយ​ឥត​លក្ខខណ្ឌ និង​ទទួលខុសត្រូវ មិន​កោសរូស​ចាត់ទុក​ប្រជាពលរដ្ឋ​ជា​ឪពុកម្តាយ មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រូវបំពេញ​កិច្ចការ​ដោយ​ចេញពី​បេះដូង​ដើម្បីអោយ​ពលរដ្ឋ​មាន​ភាពកក់ក្តៅ ជាពិសេស​អោយ​ពួកគាត់​មាន​ភាពជឿជាក់​លើ​នគរបាល​។ ត្រូវអនុវត្ត​វិន័យ​ចំពោះ​មន្ត្រីនគរបាល​ណា​ដែល​ប្រព្រឹត្ត​កំហុស ដោយ​មិនមាន​ការលើកលែង​ជាដាច់ខាត​។​

​ត្រូវ​ពង្រឹង​សាមគ្គីភាព និង​លើក​ទង់​សាមគ្គី​ផ្ទៃក្នុង សហការគ្នា​ក្រោម​ដំបូល​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ដើម្បី​ទទួលបាន​ភាពជោគជ័យ ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព និង​យុទ្ធនា​ការសំខាន់ៗ​របស់​រាជរដ្ឋាភិបាល​។ ត្រូវ​លុបចោល​នូវ​ជំងឺ​តួឯក ជំងឺ​ដណ្តើម​ស្នាដៃ និង​ការដណ្តើម​មុខមាត់​។​

​គួរ​ជម្រាប​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​ផ្ទេរ​ភារកិច្ច និង​តែង​តាំ​មុខតំណែង​ជា​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ដែល​ត្រូវបាន​ផ្លាស់ប្ដូរ​ភារកិច្ច​៕ ដោយ​៖​កូ​ឡាប​

×