ខេត្តកំពង់ធំ ៖ មានគ្រោះអគ្គីភ័យមួយកើតឡើងនៅភូមិរនាមឃុំមានជ័យស្រុកសណ្តាន់ខេត្តកំពង់ធំនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ឆេះផ្ទះអស់មួយខ្នងនិងរថយន្តឡិចស៊ីមួយគ្រឿង។
សមត្ថកិច្ចឱ្យដឹងថា៖ម្ចាស់ផ្ទះឈ្មោះអ៊ូ ហៀង ភេទប្រុស ជាគ្រូបង្រៀន មានប្រពន្ធឈ្មោះ ជុំ សុជាតា ជាគ្រូបង្រៀន នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនមានជ័យ។ អគ្គីភ័យបានឆេះអស់ទាំងស្រុង នូវផ្ទះ១ខ្នង ទំហំ៤ម៉ែត្រគុណ១០ម៉ែត្រ និងឡានឡិចសីសRX៣០០ ចំនួន ១ គ្រឿង ព្រមទាំងសម្ភារៈមួយចំនួន។ ប៉ុន្តែសមត្ថកិច្ចមិនទាន់បញ្ជាក់អំពីមូលហេតុដែលនាំឲ្យមានហេតុការណ៍នេះកើតឡើងនោះទេ៕ ដោយ៖បញ្ញាស័ក្តិ