ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងចូលរួមព្រឹត្តិការណ៏កីឡាអូឡាំពិករដូវរងា ដែលនឹងធ្វើការបើកនៅតំបន់ Pyeongchang ក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីកូរ៉េខាងត្បូង។
គីម យូជុង (Kim Yo-jong) មន្ត្រីជាន់ខ្ពស់គណបក្សកម្មករកូរ៉េខាងជើង ដែលត្រូវបានតែងតាំងជាអ្នកកាន់កាប់កិច្ចការនយោបាយកាលពីឆ្នាំមុន នឹងក្លាយជាមនុស្សទីមួយ នៃគ្រួសារគីម ដែលនឹងទៅប្រទេសកូរ៉េខាងត្បូង។
ក្នុងការបើកការប្រកួតកីឡាអូឡាំពិច កូរ៉េទាំងពីរនឹងធ្វើការហែរក្បួនព្យុះហយាត្រាក្រោមទង់ជាតិតំណាងតែមួយ។
តើ គីម យូជុង ជានរណា?
នាងត្រូវបានគេជឿជាក់ថាកើតក្នុងឆ្នាំ ១៩៨៧។ នាងគឺជាកូនស្រីពៅរបស់អតីតមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ីល និងជាប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន គីម ជុងអ៊ុន។ នាងមានអាយុ ប្អូន គីម ជុងអ៊ុន ប្រហែល ៤ឆ្នាំ និងមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងបងប្រុសរបស់នាង។
នាងបានជាប់ក្នុងបញ្ជីខ្មៅអាមេរិច ជុំវិញការជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង៕ សុភ័ក្ត្រ