ប្រធានាធិបតីរុស្ស៊ី ពូទីន មានចំណូលប្រមាណ ៦៧៥.០០០ដុល្លារ ក្នុងអំឡុងពេលពីឆ្នាំ ២០១១-២០១៦។
តាមគណៈកម្មាធិការបោះឆ្នោតកណ្តាលរបស់រុស្ស៊ី លោក Putin បានប្រកាសទ្រព្យសម្បត្តិចន្លោះឆ្នាំ ២០១១-២០១៦ របស់ខ្លួនមានចំនួនជាង ៣៨,៥លាន Rup (ប្រមាណ ៦៧៥.០០០ដុល្លារ) ដែលរួមមាន ៖ បៀវត្សរ៍ប្រធានាធិបតី ប្រាក់សោធននិវត្តន៍កងទ័ព និងចំណូលពីបញ្ញើរធនាគារ -នេះបើតាមទីភ្នាក់ងារ TASS ។
ក្រៅពីនោះលោកនៅជាម្ចាស់ផ្ទះទំហំ ៧៧ម៉ែត្រការ៉េ និងការ៉ាស់ទុករថយន្តមួយ ទំហំ ១៨ម៉ែត្រការ៉េ ស្ថិតនៅ Moscow។ លោក Putin មានរថយន្តឯកជន ៤គ្រឿង និងគណនី ១៣ នៅធនាគារ ដែលក្នុងនោះមានទឹកប្រាក់សរុប ១៣,៨លាន Rup (ប្រមាណ ២៤០.០០០ដុល្លារ)។
តាមច្បាប់រុស្ស៊ី បេក្ខភាពប្រធានាធិបតីទាំងអស់សុទ្ធឹងត្រូវរាយការណ៍រាល់ព័ត៌មានពីចំណូល និងទ្រព្យសម្បត្តិរបស់ពួកគេពេញអំឡុង ៦ឆ្នាំកន្លងមក។ ចម្លែកត្រង់លើកនេះ លោក Putin ពុំឈរឈ្មោះជាបេក្ខជនគណបក្សរបស់ខ្លួនទៀត ថ្វីបើលោកជាស្ថាបនិកក្តី ដោយបែរមកឈរឈ្មោះជាបេក្ខជនឯករាជ្យទៅវិញ។
ការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែមីនា៕ សូយន