នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី ៧ កុម្ភៈ (ម៉ោងនៅ Berlin) គណបក្សសម្ព័ន្ធអភិរក្សប្រជាធិបតេយ្យ/សង្គមគ្រិស្តសាសនា (CDU/CSU) របស់នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Angela Merkel និងបក្សប្រជាធិបតេយ្យសង្គម (SPD) របស់លោក Martin Schulz បានរំលងផុតភាពតានតឹងនៃកិច្ចចរចាបង្កើតរដ្ឋាភិបាលសម្ព័ន្ធភាពថ្មី។
តាមនោះគណបក្សទាំង២ បានព្រមព្រៀងបែងចែកអំណាចទទួលខុសត្រូវនៅស្ថាប័នសំខាន់ៗ នៃរដ្ឋាភិបាលអាល្លឺម៉ង់ថ្មី។
កិច្ចព្រមព្រៀងខាងលើគឺ CDU រ៉ាប់រងក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច។ SPD និងរ៉ាប់រងក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុ និងពលករ។ CSU ក៏នឹងបន្តគ្រប់គ្រងក្រសួងមហាផ្ទៃ ដឹកនាំដោយប្រធាន CSU លោក Horst Seehofer។
តាមការវាយតម្លៃរបស់មជ្ឈដ្ឋានអ្នកសារព័ត៌មានអាល្លឺម៉ង់ នេះជាជំហានរីកចម្រើនធំធេង ក្នុងកិច្ចចរចាបង្កើតសម្ព័ន្ធភាព ហើយនៅសេសសល់តែបញ្ជីបញ្ហាខ្លីមួយត្រូវបន្តដោះស្រាយប៉ុណ្ណោះ។
តាមគំរោងកិច្ចចរចាបង្កើតសម្ព័ន្ធភាព CDU/CSU និង SPD នឹងត្រូវបញ្ចប់វេលាម៉ោង ១៨ ថ្ងៃទី ៧ កុម្ភៈតាមម៉ោង Berlin៕ សូយន