Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Arturo Vidal ផ្ទេរ​ទៅ Inter Milan ជា​ផ្លូវការ​

spot_img

​ក្លឹប​បាល់ទាត់​នៅ​លី​គ​កំពូល​អ៊ីតាលី​សេរី​អេ ក្រុម​ដែលមាន​រហស្សនាម​ថា ពស់​យក្ស​ខ្មៅ ខៀវ Inter Milan បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter របស់ខ្លួន​ថា បាន​ចុះ​កិច្ចព្រមព្រៀង​រួចរាល់​ក្នុងការ​ផ្ទេរ​យក​កីឡាករ​សញ្ជាតិ ឈី​លី Arturo Vidal ពី​ក្លឹប​អ្នកមាន​បុណ្យ FC Barcelona ហើយ​កាលពី​ថ្ងៃ​អង្គារ​។​

Vidal បាន​ចួ​ល​រួមជាមួយ Barça កាលពី​ឆ្នាំ​២០១៨​ដោយ​ចាក​ចេញពី​ក្រុម​ផ្កាយ​ក្រហម Bayern Munich និង​បានបង្ហាញ​ខ្លួន​សម្រាប់​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​តំបន់​កាតា​ឡាន់​សរុប ៩៦​ប្រកួត​គិត​គ្រប់​កម្មវិធី​ទាំងអស់​ដោយ​ស៊ុត​ចូល​១១​គ្រាប់ និង​បោះ​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន​១០​ដង​។ នៅពេល​ឥឡូវនេះ​វា​ជា​លើក​ទី​ពីរ​ហើយ​សម្រាប់ Vidal ដែល​នឹង​រួបរួម​ជាមួយ​អតីត​អ្នកចាត់ការ​របស់គាត់ Antonio Conte នៅ​ក្រុម Inter Milan​។​

​ក្នុងការ​បង្ហោះ​លើ​បណ្តាញ Twitter កាល​ថ្ងៃ​អង្គារ​ថ្វី​ត្បិត​ក្លឹប​មិនបាន​បញ្ចេញ​តម្លៃ​ផ្ទេរ​ក៏ដោយ តែ​ត្រូវបាន​គេ​ដឹង​តាមរយៈ​ការ​បង្ហោះ​លើ​គេហទំព័រ​ផ្លូវ​ការណ៍​របស់​ក្លឹប FC Barcelona ថា ការផ្ទេរ​នេះ​គឺមាន​តម្លៃ​១​លាន​អឺរ៉ូ និង​មាន​មាន​ប្រាក់​ឧបត្ថម​ផ្សេងៗ​ទៀត​អាស្រ័យ​លើ​ទម្រង់​លេង​របស់គាត់​។​

​សូមបញ្ជាក់ថា Arturo Vidal ធ្លាប់​ត្រូវបាន​លោក Conte ទិញ​យកមក​រួម​ក្រុម Juventus ម្តង​ហើយ​កាល​ឆ្នាំ​២០១១ ដែល​ពេលនោះ​គាត់​ជា​អ្នកចាត់ការ​ក្លឹប ហើយ​ពេលនេះ​ជា​លើក​ទី​ពីរ​ដែល​អ្នក​ទាំងពីរ​រួបរួមគ្នា​សាជាថ្មី​៕ ដោយ ៖ វិឆ្ឆិកា​

spot_img
×