ភ្នំពេញ៖ អគ្គិភ័យដែលឆេះក្លឹបកម្សាន្ដមួយនៅផ្លូវ២៨៦កែង ផ្លូវមុន្នីរ៉េត ក្រុម៤៧ ភូមិ១១ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានរលត់ទាំងស្រុងទៅវិញហើយ នៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានអន្ដរាគមន៍បាញ់ពន្លត់យ៉ាងយកចិត្តទុកដាក់។ សូមបញ្ជាក់ថា ក្លឹបកម្សាន្តមិនដំណើរការនោះទេ គឺបានបិទជាយូរមកហើយ។
អគ្គិភ័យនេះឆេះនៅផ្នែកដំបូលនៃអគារក្លឹបកម្សាន្ដ ប៉ុន្ដែរហូតមកដល់ពេលនេះ សមត្ថកិច្ចគ្រប់គ្រងបាន១០០ភាគរយ មិនបង្កឲ្យរីករាលដាលទៅកន្លែងផ្សេង ដែលនៅក្បែរនោះឡើយ។
សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះនៅឡើយ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ដទៀត៕ដោយ៖បញ្ញាស័ក្តិ