ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២០ បានថ្លែងថា “មន្ត្រីល្អត្រូវបានលើកទឹកចិត្តដោយការសរសើរ ដំឡើងតួនាទី និងឋានន្តរសក្តិ ប៉ុន្តែមន្ត្រីអសកម្ម ឬល្មើសច្បាប់មិនត្រូវលើកលែងឡើយ”។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា “មន្ត្រីទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែគោរពច្បាប់ និងគោរពវិន័យកងកម្លាំង បើល្មើសច្បាប់នឹងទទួលពិន័យកងកម្លាំង បើល្មើសធ្ងន់ធ្ងរនឹងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ រួចបន្តអនុវត្តតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែងឡើយ” ៕ដោយ៖កូឡាប


