Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ដាក់​អន្ទាក់​ចាប់​សត្វ​ជ្រូកព្រៃ ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព

spot_img

​ឧ​ត្ត​រ​មានជ័យ​៖ នៅ​ថៃ្ង​២៣ ខែកញ្ញា​ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​អូរ​អំបិល បាន​សហការ​ជាមួយ​កម្លាំង​ល្បាត​ប្រចាំ​នៅ​ស្នាក់ការ អង្គការ​អភិរក្ស​សត្វ​ព្រៃ​កម្ពុជា និង​អនុរក្ស​សត្វ​ដំរី បាន​ចុះ​ល្បាត​ចាប់ពី​ចំណុច​ប៉ុស្តិ៍​អូរ​កូនតឹង ដល់​ចំណុច​ប៉ុស្តិ៍​កប់​គង បាន​ប្រទះឃើញ​ជនសង្ស័យ​ពីរ​នាក់ ដាក់​អន្ទាក់​ចាប់​សត្វព្រៃ (​ជ្រូកព្រៃ​) ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព មន្ត្រី​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ស្នាក់ការ​អូរ​អំបិល និង​បញ្ជូនមក​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​កសាង​សុំ​ណុំ​រឿង​តាម​នីតិវិធី​ច្បាប់​ស្តីពី​តំបន់​ការពារ​ធនធានធម្មជាតិ​។

​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ​មានឈ្មោះ និង​អាសយដ្ឋាន​ដូចខាងក្រោម​៖ ១-​ឈ្មោះ សួង សាក់ ភេទ​ប្រុស អាយុ​២៤ ឆ្នាំ រស់នៅ​ក្នុងភូមិ ត្រាំសសរ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប ២-​ឈ្មោះ វ៉ន វៀង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ ភូមិ ត្រាំសសរ ឃុំ​ស្រែ ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×