Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្មាន់កាំភ្លើង បាញ់​មួយ​គ្រាប់​ផ្អើល​ទាំង​យប់​នៅ​ខណ្ឌ​ទួលគោក ហើយ​ជិះ​ឡាន​គេច​បាត់​

spot_img

ភ្នំពេញ​៖ ជនសង្ស័យ​៤​នាក់ ដើរចេញ​ពី​ហូប​ស៊ុប ក្នុង​ហាង​ធី​ថា​ន់ ហើយ​បាន​ទាញ​កាំភ្លើង​បាញ់​១​គ្រាប់ បាន​បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩៖៣០​នាទី​យប់ ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ធនាគា ​ABA តាម​បណ្ដា​យ​ផ្លូវ​៥១៦ ក្រុម​៣​ភូមិ​១ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា មាន​ករណី​ផ្ទុះអាវុធ​ចំនួន​១​គ្រាប់ ដោយ​អាវុធខ្លី​មិន​ស្គាល់​ម៉ាក បង្កឡើង​ដោយ​ជនសង្ស័យ​មួយក្រុម​មាន​ចំនួន​៤​នាក់ ស្រី​ម្នាក់ ជិះ​រថយន្ត​១​គ្រឿង​ម៉ាក កាមរី បា​ឡែន ពណ៌​ប្រផេះ ។ សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា នៅវេលា​ម៉ោង​ប្រហែល​៦​និង​៣០​នាទី​យប់ មាន​ភ្ញៀវ​ចំនួន​បួន​នាក់ ស្រី​ម្នាក់ បាន​បើករថយន្ត​១​គ្រឿង ម៉ាក​កាមរី មក​ឈប់​នៅ​មុខ​ធនាគា ​ABA រួច​ក៏​បាន​ចុះ​ពី​រថយន្ត​ទាំងអស់​គ្នា​ទាំង​បួន​នាក់ ចូល​មក​ហូប​ស៊ុប​នៅ​ហាង​ធី​ថា​ន់ ដែល​មាន​ទីតាំង​នៅក្បែរ​ស្តុប​រតនះ​ស្រី​ម៉ៅ ដោយ​ពុំ​មាន​ទំនាស់​គ្នា​ឡើយ​។ ក្រោយមក​ភ្ញៀង​ទាំង​៤​នាក់ ហូប​រួច​ដល់​ម៉ោង​ប្រហែល​៩​និង​៣០​នាទី​យប់ រួច​ក៏​គិត​លុយ​ហើយ ក៏​ដើរ​សំដៅ​ទៅ​រក​រថយន្ត ពេល​ឡើង​ជិះ​ចេញ​មាន​ម្នាក់ ដែល​ជិះ​នៅ​បាំង​ខាងក្រោយ ក៏​បាន​ដក​អាវុធខ្លី​បាញ់​ឡើង​លើ​ចំនួន​១​គ្រាប់ ដោយ​គ្មាន​មូលហេតុ បន្ទាប់មក​ក៏​បើករថយន្ត​តាម​ប​ណោ្ត​យ​ផ្លូវ​៥១៦ សំដៅ​ទៅ​ផ្សារ​ TK ។​

​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​ចុះ​ស្រាវជ្រាវ រក​ជនសង្ស័យ​យក​មក​ដាក់ទោស​តាមច្បាប់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×