ភ្នំពេញ៖នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ លេខាធិការប្រតិបត្តិ តំណាង ឯកឧត្តម ឌី វិជ្ជា ប្រធានគណៈកម្មការនាយក នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានរៀបចំកិច្ចប្រជុំ ជាមួយក្លិបបាល់ទាត់ដែលត្រូវធ្វើជាម្ចាស់ផ្ទះ និងកីឡដ្ឋាន នៅការិយាល័យគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា សម្រាប់ការងារ និងការរៀបចំទទួលទស្សនិកជនចូលមើលការប្រកួតចំនួន១០% នៃចំនួនកៅអីសរុបរបស់កីឡដ្ឋាននីមួយៗ ដើម្បីឱ្យប្រព្រឹត្តទៅបានចាប់សប្តាហ៍នេះតទៅ តាមការណែនាំ និងលិខិតរបស់ក្រសួងសុខាភិបាលស្តីពី ការអនុញ្ញាតឱ្យទស្សនិកជនចូលទស្សនាការប្រកួតកីឡាបាល់ទាត់ នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២០ ចុះនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ៕
ដោយ ៖ វិឆ្ឆិកា