បន្ទាយមានជ័យ ៖ នារីក្រមុំអាយ១៧ឆ្នាំ ចែកចែកនិងជួញដូរគ្រឿងញៀន ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួននិងបញ្ជូនទៅឃុំកាលពីថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៨ ។
នារីនេះត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម៉ោង៣រសៀល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចខាងក្នុងបរិវេណវត្តសមាធិផល ស្ថិតនៅភូមិ៤សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណឲ្យដឹងថា ៖ នារីជនសង្ស័យមានឈ្មោះ ឡៃ ចំប៉ី ហៅ ថង់រ៉យ ភេទ ស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិសែសិនសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចខាងលើនៅនឹងកន្លែងនោះ បានដកហូតវត្ថុតាងរួមមានគ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ៥កូនថង់ ស្មើ ០.៧៣ក្រាម ទូរស័ព្ទដៃចំនួន ១គ្រឿង ដែកកេះកែឆ្នៃចំនួន២ កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ៖ ក្នុងប្រតិបត្តិការបង្ក្រាបដែលទទួលបានជោគជ័យនេះ គឺយោងទៅលើព័ត៌មាន ទីតាំង និងការកំណត់មុខសញ្ញាច្បាស់លាស់។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ រួមនិងវត្ថុតាង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តកាលពីល្ងាចថ្ងៃទី៦កុម្ភ:៕ ដោយ ៖ បន្ទាយ