Saturday, November 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អន្តរក្រសួង ចុះ​សិក្សា និង​ដោះស្រាយ​ករណី​រកឃើញ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ​ស្រុក​ស្រី​សន្ធរ​

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ នេះ ក្រសួងមហាផ្ទៃ បើក​កិច្ចប្រជុំ​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ​ករណី​រកឃើញ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ ស្ថិតនៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​

​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដោយ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ​ករណី​រកឃើញ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ ដោយមាន​ការចូលរួម​ពី​លោក តាន់ សំណាង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ និង​ជា​សមាជិក ព្រមទាំង នាយកដ្ឋាន​នានា​ក្រោម​ចំណុះ​ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង​អង្គភាព​ពាក់ព័ន្ធ​មួយចំនួនទៀត​។

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត បាន​បញ្ជាក់ថា កិច្ចប្រជុំ​នា​ថ្ងៃនេះ គឺ​ដើម្បី​ពិភាក្សា​បច្ចេកទេស បែក​ចែក​ភារកិច្ច​ដើម្បី​ឲ្យ​ជំនាញ​ចុះទៅ​ផ្ទាល់​សិក្សា ដោះស្រាយ​ករណី​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ​ជាមួយ​មូលដ្ឋាន​ផ្ទាល់​។

​សូមបញ្ជាក់ថា ក្រុមការងារ​នេះ មាន​តួនាទី​ភារកិច្ច សិក្សា​ស្រាវ​ជ្រាល​អំពី​ប្រវត្តិ នៃ​ការ​លិច​នាវា ព្រមទាំង​ភស្តុតាង​ផ្សេងៗ ដើម្បី​ឈានទៅ​កំណត់​ទីតាំង​ជាក់លាក់ នៃ​នាវា​ដែល​លិច ប្រភេទ​នាវា និង​ប្រភេទ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែលមាន​នៅក្នុង​នាវា​សម្រាប់​ជា​មូលដ្ឋាន​កំណត់​គោលដៅ​បោះ​ពោង ឬ​ដាក់​ផ្លាកសញ្ញា​ចំណាំ​ជា​តំបន់​មាន​ហានិភ័យ ដែល​ត្រូវ​ហាមឃាត់​ការចេញចូល​តំបន់​នោះ​។​ត្រូវ​សម្របសម្រួល​ស្នើសុំ​កងកម្លាំង​កងទ័ពជើងទឹក និង​នគរបាល​ការពារ​ព្រំ​ដែនទឹក ដើម្បី​សហការ​ប្រចាំការ​ការពារ​នៅ​តំបន់​មាន​ហានិភ័យ​ខាងលើ សំដៅ​ធ្វើការ​ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញចូល ឆ្លងកាត់​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់ និង​ការធ្វើ​នាវាចរណ៍​ចូលទៅក្នុង​តំបន់​នោះ​។​

​ជាពិសេស ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ អំពី​តំបន់​មាន​ហានិភ័យ ដែល​ត្រូវបាន​ហាមឃាត់​ខាងលើ ដើម្បី​បង្ការ​ការពារ​ការកើត​មាន​គ្រោះថ្នាក់ ជាយថាហេតុ​ណាមួយ​ដោយ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។ សិក្សា​ស្រាវជ្រាវ និង​កំណត់​លក្ខខណ្ឌ​បច្ចេកទេស ដើម្បី​រៀបចំ​ប្រតិបត្តិការ​ស្រង់​យក គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ចេញពី​ក្នុង​នាវា​ដែល​បាន​លិច ព្រមទាំង​បំពេញការងារ​ផ្សេងៗ​ទៀត តាម​ការចាំបាច់​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ បាន​ចូលរួម​ជាមួយ​ក្រុម​ស៊ី​មាក់ បាន​មុជទឹក​ពិនិត្យ​ទីតាំង​បូម​ខ្សាច់ ដែល​បូម​បាន​គ្រាប់​ចំនួន​០៣ ប្រភេទ មានដូចជា​គ្រាប់ AK57 ចំនួន​៣ គីឡូ​, គ្រាប់​៦០​មី​លី​ម៉ែត្រ​ចំនួន ១៦​គ្រាប់ និង​គ្រាប់​៨០ មី​លី​ម៉ែត្រ ចំនួន​១​គ្រាប់ ដែល​ស្ថិតនៅ​ចំណុច​បូម​ខ្សាច់ ក្នុង​ទន្លេមេគង្គ ក្នុងភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ដោយ​ពេលនោះ​សមត្ថកិច្ច បាន​មុជទឹក​ជម្រៅ​១៩​ម៉ែត្រ ហើយ​បាន​ប្រទះឃើញ​ទ្រង់ទ្រាយ​ជា ម៉ា​រី​ន មួយគ្រឿង​ផងដែរ​៕ ដោយ​៖​កូ​ឡាប​


×