ភ្នំពេញ ៖ រោងចក្រផលិតស្បែជើងដ៏ធំមួយកន្លែងត្រូវអគ្គិភ័យ លេបត្របាក់យ៉ាងសន្ធោសន្ធៅទាំងយប់រំលងអធ្រាត្រ បង្កភ្ញាក់ផ្អើលដល់ប្រជាពរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ជាច្រើនគ្រឿង កាលវេលាម៉ោង១ យប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី២៦ខែកញ្ញាឆ្នាំ២០២០ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ម្ចាស់រោងចក្រជាជនជាតិចិន, ទ្រព្យសម្បត្តិត្រូវភ្លើងឆេះ មានរថយន្តកូរ៉េ២គ្រឿង និងទ្រព្យសម្បត្តិក្នុងរោងចក្រមួយចំនួនធំ ត្រូវអគ្គិភ័យឆេះទាំងស្រុង។
ប្រភពពីសន្តិសុខម្នាក់បានឲ្យដឹងថា ដំបូងឡើយ ពួកគាត់ឃើញភ្លើងឆាបឆេះពីខាងក្នុងកន្លែងតុកាត់យ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិ ពួកគាត់ក៏បាន រាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ក៏បានទំនាក់ទំនងទៅរថយន្តពន្លត់អគ្គិភ័យ បានចុះមកបាញ់ពន្លត់ដល់កន្លែងកើតហេតុជាបន្តបន្ទាប់ រថយន្តពន្លត់អគ្គិភ័យ មកដល់កន្លែងកើតហេតុចំនួនជាច្រើនគ្រឿង បានបាញ់ឲ្យរលត់ គ្រាន់តែថមថយអណ្ដាតភ្លើងពេលអស់ទឹកឆាបឆេះឡើងវិញ ដោយសារមានជាតិជ័រ និងប្រេង ទើបពិបាកក្នុងការគ្រប់គ្រងបន្តិច។ តែសំណាងល្អមិនមានអ្នករបួសនោះ ដោយសារកម្មករធ្វើការតែពេលថ្ងៃនោះទេ។
ប្រភពបន្តទៀតថា មុនពេលកើតគាត់ឃើញអណ្ដាតភ្លើងទុស្សេចេញពីតុកកាត់ ចេញអណ្ដាតភ្លើងយ៉ាងខ្លាំងហើយ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ទាក់ទងហៅរថយន្តជាច្រើនគ្រឿង ទម្រាំរថយន្តពន្លត់អគ្គិភ័យមកដល់ ត្រូវបានអគ្គិភ័យឆាប់សន្ធោសន្ធៅបាត់ទៅហើយ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ចំពោះករណីអគ្គិភ័យខាងលើនេះ ឆេះដោយទុស្សេខ្សែភ្លើង។ អគ្គិភ័យនេះរលត់ទៅវិញនៅម៉ោងប្រមាណ៤និង៥០នាទីទៀបភ្លឺថ្ងៃដដែល៕ដោយ៖សាមេត