Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ដែល​កាត់​តប​ញ្ជូ​ល​សំឡេង​បំភ្លៃ​ការពិត​ចោទប្រកាន់​មកលើ​ដអាជ្ញាធរ បានមក​បំភ្លឺ​សារភាព​កំហុស និង​សុំទោស​ជា​សាធារណៈ(វីដេអូ)

​សៀមរាប​៖​យុវជន​ដែល​កាត់​តប​ញ្ជូ​ល​សំឡេង​បំភ្លៃ​ការពិត​ចោទប្រកាន់​មកលើ​អាជ្ញាធរ បានមក​បំភ្លឺ​សារភាព​កំហុស និង​សុំទោស​ជា​សាធារណៈ នា​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០​។​

​យុវជន ឈ្មោះ ទ្រី គឹម​ហាន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​បាន​កាត់​តប​ញ្ជូ​ល​បន្ថែម​សម្លេង​ស្រែក​ទ្រហោយំ​របស់​ប្រជា​ល​រដ្ឋ​បំភ្លៃ​ការពិត​ចោទប្រកាន់​មកលើ​អាជ្ញាធរ ក្នុង​បណ្តាញ​សង្គម Tik Tok និង​សរសេរ​ជា​ខ្លឹមសារ​ថា “​រដ្ឋបាល​ខេត្តសៀមរាប ចុះ​រុះរើ​របង​ផ្ទះ ដោយ​មិនមាន​ការព្រមព្រៀង​ពី​ម្ចាស់ផ្ទះ​ជិត ១០០​ផ្ទះ​” បានមក​បំភ្លឺ​សារភាព​កំហុស និង​សុំទោស​ជា​សាធារណៈ ព្រមទាំង​ទទួលស្គាល់​កំហុស​ហើយ​និង​ព្រម​លុប​វីដេអូ​ដែល​ខ្លួន​បាន​បង្ហោះ​កន្លងមក​ពាក់ព័ន្ធ​នឹង​ករណីនេះ នា​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ស្នង​ដ្ឋា​ន​ការ​នគរបាល​ខេត្តសៀមរាប​។ តាម​ចម្លើយសារភាព គឺ​ការ​ផុស​កាត់​តប​ញ្ជូ​ល​សំឡេង និង​ចោទប្រកាន់​នេះ មាន​គោលបំណង ដើម្បី​ចង់បាន​ការចាប់អារម្មណ៍​លើ​គណនី​បណ្តាញ​សង្គម TikTok​របស់ខ្លួន និង​ទទួល​បា​ម​ផលប្រយោជន៍​អាជីវកម្ម​ផ្ទះសំណាក់​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា​យុវជន​ខាងលើនេះ មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង តែ​បច្ចុប្បន្ន​បានមក​រស់នៅក្នុង​ខេត្តសៀមរាប និង​បាន​ជួល​ផ្ទះ​ដើម្បី​ប្រកបមុខរបរ​ផ្ទះសំណាក់ ដែល​ស្ថិតនៅ​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

​ជាក់ស្តែង​បងប្អូន​ប្រជាពលរដ្ឋ​នៅលើ​ដងផ្លូវ​ដែល​រដ្ឋបាលខេត្ត​បាន​បើក​ចាប់ពី​ផ្លូវជាតិ​លេខ​៦ ភ្ជាប់​ទៅ​ផ្លូវ ៧​មករា គឺ​សុទ្ធតែ​បាន​សម្រុះសម្រួល និង​ការចូលរួម​រុះរើ​ដោយ​ស្ម័គ្រចិត្ត ហើយ​រូបភាព ដែល​យុវជន​រូបនេះ​យកមក​កាត់ត​នោះ គ្រាន់តែ​ជា​សកម្មភាព​របស់​អាជ្ញា​ធរ បាន​ជួយ​ដល់​ការរុះរើ​របស់​ប្រជា​ពល​ប៉ុណ្ណោះ​។​

​រដ្ឋបាលខេត្ត សូម​ទទូច​ស្នើសុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​យុវជន​ទាំងអស់ សូម​ប្រើប្រាស់​បណ្តាញ​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ កុំ​បំភ្លៃ​ការពិត​។ រដ្ឋបាលខេត្ត នៅតែ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សាធារណៈមតិ ដែល​លើកឡើង​នូវ​សំណូមពរ បញ្ហា​ប្រឈម ដោយមាន​មូលដ្ឋាន​ច្បាស់ ដើម្បី​រដ្ឋបាលខេត្ត មានលទ្ធភាព​ដោះស្រាយ និង​ឆ្លើយតបបាន​ទាន់ពេលវេលា​៕​ដោយ​៖​កូ​ឡាប​


×