រតនគិរី៖ កងរាជអាវុធហត្ថស្រុកអូរជុំ សហការជាមួយកម្លាំងជំនាញខណ្ឌរដ្ឋបាលព្រៃឈើ បង្ក្រាបផ្ទះជួលមួយកន្លែងដែលផ្ទុកសន្និធិផលអនុផលព្រៃឈើ២៦៥កំណាត់ ដែលគ្មានលិខិតអនុញ្ញាត្ហើយត ប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី។
លោក វរសេនីយ៍ត្រី វ៉ន ឃាន មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរជុំ សហការជាមួយកម្លាំងជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងបានចុះបង្ក្រាបផ្ទះជួលមួយកន្លែងដែលផ្ទុកសន្និធិផលអនុផលព្រៃឈើ ដែលគ្មានលិខិតអនុញ្ញាតស្ថិតក្នុងភូមិថារ៉ត ឃុំស្វាយ ស្រុកអូរជ្រៅ ខេត្តរតនគិរី ដោយបានរឹបអូសឈើចំនួន ២៦៥កំណាត់នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០។
បច្ចុប្បន្នវត្ថុតាងឈើ ត្រូវបានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីបន្តនីតិវិធី៕ដោយ៖កូឡាប