Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកកំពឹស ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើឈើជ្រុងគាស់ចំរឹងបង្អួច ចូលលួចយកទ្រព្យសម្បត្តិ

spot_img

ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី ត្រង់ចំណុចផ្ទះលេខ៨៤ ផ្លូវលេខ៦ បុរីពិភពថ្មីកួរស្រូវ ស្ថិតនៅភូមិ ក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីប្រើឈើជ្រុងគាស់ចំរឹងបង្អួច ចូលលួចយកទ្រព្យសម្បត្តិ បង្កដោយជនជនសង្ស័យចំនួន០២នាក់។ ចំណែកជនរងគ្រោះឈ្មោះ ថេង សុវត្ថឌី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិលេខ៣ សង្កាត់ ផ្សារដេ ប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ម៉េង ជីវ័ន្ត ហៅ ហ័រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ ជួលភូមិចុងដី សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉េង ជីវ័ន្ត ហៅ ហ័រ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដា Beat ពណ៍ ក្រហម មិនស្គាល់ផ្លាកលេខ លេខតួនិងលេខម៉ាស៊ីន មកធ្វើសកម្មភាពប្រើឈើជ្រុង ប្រវែង៨០សង់ទីម៉ែត្រ គាស់ចំរឹងបង្អួចផ្ទះ របស់ជនរងគ្រោះ ហើយផ្ទះកើតហេតុនេះជនរងគ្រោះ បានបិទទ្វារចាក់សោរទុកចោល គ្មានមនុស្សរស់នៅ និងដេកយាមទេ ប៉ុន្តែជនរងគ្រោះបានចេញចូលម្តងម្កាល។

ពេលជនសង្ស័យទាំង០២នាក់ខាងលើ បានធ្វើសកម្មភាពគាស់កញ្ចក់បង្អួច ហើយគាស់ចំរឹងបង្អួចបាក់អស់ចំនួន០៣ រួចជនសង្ស័យម្នាក់ឈ្មោះ ម៉េង ជីវ័ន្ត ហៅ ហ័រ បានលូន ចូលទៅក្នុងផ្ទះ រើកកាយខោអាវនៅក្នុងទូរ និងលួចយក ១/តេឡេទូរទស្សន៍ម៉ាកសាំសុង ពណ៌ខ្មៅ ចំនួន០១, ២/ ទូរទស្សន៍ម៉ាក SAMSUNG កញ្ចក់៥០អ៊ីង បម្រុងលើកចេញមកខាងក្រៅ ដែលមានបក្ខពួកគេម្នាក់កំពុងចាំនៅខាងក្រៅ ក៏ត្រូវបានប្រជាពលរដ្ឋ និងសន្តិសុខបុរីពិភពថ្មី បានឃើញក៏ស្រែកឆោឡោថា ចោរៗ ។

ពេលនោះក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកកំពឹស ដែលកំពុងជិះម៉ូតូល្បាតក្បែរនោះស្រាប់ បានជួយអន្តរាគមន៍ ឡោមព័ទ្ធចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ម៉េង ជីវ័ន្ត ហៅ ហ័រ រួមនិងវត្ថុតាង។

សមត្ថកិច្ចបានបន្តឲ្យដឹងថា ពេលកន្លងមករូបគេ (ជនសង្ស័យ) និងបក្ខពួកធ្លាប់ បានធ្វើសកម្មភាពគាស់ផ្ទះ លួចយកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានចំនួន០១លើករួចមកហើយ នៅក្នុងបុរីពិភពថ្មីខាងលើ រួចជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីអោយសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់តែម្តង។

វត្ថុតាងចាប់យក៖ ឈើជ្រុងប្រវែង៨០សង់ទីម៉ែត្រចំនួន០១ដើម , ដែកចំរឹងបង្អួចប្រវែង៥០ សង់ទីម៉ែត្រចំនួន០៣ ,ទូរទស្សន៍ម៉ាក សាំសុង ពណ៌ខ្មៅចំនួន០១គ្រឿង, តេឡេទូរទស្សន៍ម៉ាកសាំសុងពណ៌ខ្មៅចំនួន០១។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីចាត់បន្តតាមនីតិវិធីច្បាប់៕

ដោយ៖កូឡាប

spot_img
×