នៅថ្ងៃទី 8 ខែកុម្ភៈ ក្រុមសិល្បៈកូរ៉េខាងជើង មានការសម្តែងដ៏កម្រនៅចំពោះមុខទស្សនិកជន កូរ៉េខាងត្បូង រាប់រយនាក់ ដើម្បីអបអរកីឡាអូឡាំពិករដូវត្រជាក់ឆ្នាំ 2018 នៅ Pyeongchang ។
សិល្បៈករ កូរ៉េខាងជើង Samjiyon បានសម្តែងនៅមជ្ឈមណ្ឌលសិល្បៈ Gangneung នៅថ្ងៃទី 8 ខែកុម្ភៈ។
ក្រុមសិល្បៈ Samjiyon ដែលមានសមាជិកចំនួន 140 នាក់ ដឹកនាំដោយលោកហុនសុងវ៉ុលមេដឹកនាំក្រុមតន្ត្រី Moranbong Band ។ ការសម្តែងនេះចាប់ផ្តើម នៅម៉ោង 20និង00 យប់ នៅសាល Saimdang នៅមជ្ឈមណ្ឌលសិល្បៈ Gangneu ដែលមានទីតាំងស្ថិតនៅភូមិ Gangneung Olympic ។ នេះគឺជាការសម្តែងសិល្បៈកូរ៉េខាងជើង លើកដំបូងនៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីខែសីហាឆ្នាំ 2002។
រដ្ឋាភិបាលកូរ៉េខាងត្បូង បានអញ្ជើញសមាជិកគ្រួសារដែលត្រូវបានបំបែកដោយសង្គ្រាមឧបទ្វីបកូរ៉េ និងជនពិកាក្នុងសង្គម ដើម្បីមើលការបង្ហាញពិសេសនេះ។ ទន្ទឹមនឹងនេះដែរកៅអី 560 ដែលនៅសល់ត្រូវបានបម្រុងទុកសម្រាប់ពលរដ្ឋសាមញ្ញ ដែលត្រូវបានជ្រើសរើសដោយចៃដន្យ។
ការប្រគំតន្ត្រីលើកទី 2 និងចុងក្រោយ នឹងត្រូវបានធ្វើឡើង នៅថ្ងៃទី 11 ខែកុម្ភៈ នៅឯមហោស្រពជាតិកូរ៉េខាងត្បូង នៅម៉ោងក្នុងស្រុក 15និង00។
ក្រៅពីគណៈប្រតិភូសិល្បៈកូរ៉េខាងជើង ក៏បានបញ្ជូនគណៈប្រតិភូសមាជិក 280 នាក់ ដែលដឹកនាំដោយលោក Kim Il Guk រដ្ឋមន្ត្រីក្រសួងកីឡា រួមទាំងអ្នកគាំទ្រចំនួន 229 នាក់និងអត្តពលិកតៃក្វាន់ដូចំនួន 26 នាក់ មន្ត្រីគណៈកម្មាការ 4 នាក់។ គណៈកម្មាធិការជាតិអូឡាំពិកនិងអ្នកកាសែត 21 នាក់។
ទន្ទឹមនឹងនេះដែរគណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង ដែលដឹកនាំដោយលោកប្រធានរដ្ឋសភាកូរ៉េខាងជើង Kim Yong-Nam នឹងធ្វើដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី 9 ខែកុម្ភៈ។ លោកគីមយ៉ុងណាមត្រូវបានគេគ្រោងនឹងចូលរួមក្នុងពិធីបើកកីឡាអូឡាំពិក មើលការប្រកួតកីឡាវាយកូនបាល់លើទឹកកក (Hockey) របស់ក្រុមជម្រើសជាតិស្ត្រីកូរ៉េទាំង២រួមគ្នា ក៏ដូចជាការបង្ហាញលើកទីពីរនៃក្រុមសិល្បៈលើកទី II របស់កូរ៉េខាងជើង។
នៅក្រោមកិច្ចព្រមព្រៀងមួយ រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងកីឡាករ និងមន្ត្រីនៃកូរ៉េទាំងពីរនឹងដើរក្បួននៅក្នុងក្រុមមួយ នៅឯពិធីបើកអូឡាំពិក Pyeongchang នៅយប់នៃ 9/2 នេះ។ នេះគឺជាលើកទីបួនហើយដែលក្បួនដង្ហែរពីរ បានដើរក្បួនតែមួយនៅឯព្រឹត្តិការណ៍អូឡាំពិក។
កាលពីមុនកូរ៉េទាំងពីរ បានបង្កើតក្រុមប្រកួតប្រជែងរួមនៅក្នុងការប្រកួតដណ្តើមជើងឯកពិភពលោកសម្រាប់កីឡាវាយកូនបាល់លើតុ និងកីឡាបាល់ទាត់វ័យក្មេង ប៉ុន្តែមិនដែលមានក្រុមរួមនៅកីឡាអូឡាំពិកទេ៕ ចន្ទ្រា