ភ្នំពេញ៖ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនទទួលសិទ្ធបន្តអភិវឌ្ឍគម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី កាលពីថ្មីៗនេះបានបញ្ជាក់ពីគោលជំហរអភិវឌ្ឍន៍គម្រោងទាំងមូលឲ្យកាន់តែប្រសើរឡើង ក៏ដូចជា វិនិយោគបន្ថែមដើម្បីកែលម្អសោភ័ណភាព និងធ្វើឲ្យប្រសើរឡើងសេវាកម្មទីលានវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ ផងដែរ។
ភ្លាមៗបន្ទាប់ពីទទួលសិទ្ធបន្តអភិវឌ្ឍគម្រោង ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ជាង១លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញយកសម្ភារបរិក្ខារទំនើបៗមានដូចជាឡានកូនហ្គោល (golf cart) ម៉ាស៊ីនកាត់ស្មៅ និងសម្ភារទំនើបៗជាច្រើនទៀត ដើម្បីថែទាំទីលានវាយកូនហ្គោល និងផ្តល់សេវាកម្មជូនភ្ញៀវកាន់តែល្អប្រសើរផងដែរ។
ក្រុមហ៊ុនក៏បានរចនាក្លឹបហោស៍ ដ៏ទំនើបសម្រាប់ធ្វើបដិសណ្ឋារកិច្ចបែបប្រណិតជូនភ្ញៀវ ដែលមកវាយកូនហ្គោលក្នុងគម្រោងផងដែរ ដែលការងារកែលម្អក្លឹបហោស៍ នេះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗ។
ការលើកឡើងនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការចែកចាយពាក្យចចាមអារ៉ាម របស់អ្នករស់នៅមួយចំនួនតូចដែលរស់នៅក្នុងគម្រោងថាក្រុមហ៊ុន មានបំណងលុបបំបាត់ទីលានវាយកូនហ្គោល តាមរយៈការលើកបដាបែបអនាធិបតេយ្យកន្លងមក៕
ដោយ៖CEN