Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនួញ​អចលនទ្រព្យ​៖ បុរី​លំនៅដ្ឋាន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ មាន​សក្តានុពល និង​កំពុងអភិវឌ្ឍន៍​ខ្លាំង​

​ភ្នំពេញ​៖ បុរី ហ្គ្រេ​ន​ផាក នៅ​ថ្ងៃទី​២៨​ខែកញ្ញា ឆ្នាំ​២០២០​នេះ បានចាប់ផ្តើម​សម្ភោ​ធ​ជា​ផ្លូវការ បើក​លក់​គម្រោង​របស់​ខ្លួន ដែលមាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​

​លោក​តាំង សេង​ប៉ នាយក​គ្រប់គ្រង​ទូទៅ របស់​បុរី​ហ្គ្រេ​ន​ផាក មានប្រសាសន៍ថា តំបន់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​នេះ មាន​សក្តានុពល​ខ្លាំង ហើយ​ជា​តំបន់​កំពុងមាន​ការអភិវឌ្ឍ ជាទី​ប្រជុំជន ព្រមទាំង​មាន​សុ​វត្តិភាព និង​ជា​តំបន់​រស់នៅ​បែប​ស៊ី​វិ​ល័យ ងាយស្រួល​ប្រកប​អាជីវ​ម​ក្ម​សំបូរបែប ។ ព្រម​ជាមួយនឹង​ការប្តេជ្ញាចិត្ត និង​បទពិសោធន៍​នៃ​ការរស់នៅ​បែប​ទាន់សម័យ ។​

​លោក តាំង សេង​ប៉ បាន​បន្ថែមថា ដោយ​មើលឃើញ​ដី​នៅ​តំបន់​នេះ​មាន​សក្តានុពល យើងទាំងអស់គ្នា​ដែលជា​ម្ចាស់​បុរី​ហ្គ្រេ​ន​ផាក ជ្រើស​រើសយក​តំបន់​នេះ​សាងសង់​លំនៅដ្ឋាន​មានផ្ទះ​ជាច្រើន​ប្រភេទ ដូចជា​វីឡា​ព្រី​ន វីឡា​ឃ្វី​ន វីឡា​ភ្លោះ វីឡា​កូនកាត់ និង​ផ្ទះ​សម្រាប់ធ្វើ​អាជីវកម្ម ។ មិនតែប៉ុណ្ណោះ​មាន​សួន​កុមារ និង​សួនច្បារ​ធំ​ទូល​លាយ ក្លឹប​ហាត់ប្រាណ ផ្សារ​សហគមន៍ ពិសេស​ទៅទៀត​មាន​ផ្សារ​ទំនើប រួម​និង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វាត់ខ្វែង​ជាច្រើន​ទៀត ទាំងនេះ​បង្ហាញ​ពី​ការធ្វើ​អាជីវកម្ម ក៏ដូចជា​ការរសនៅ​បែប​ស៊ី​វិ​ល័យ និង​សម្បូរបែប ។​

​លោក សេង​ប៉ បញ្ជាក់ថា ចំណុច​ចម្បង​របស់ បុរី ហ្គ្រេ​ន​ផាក គឺ​យកចិត្តទុកដាក់​លើ​គុណភាព​សំណង់ ជូន​ដល់​អតិថិជន និង​សហ​ការេ​ជាមួយ​ក្រុមហ៊ុន​សាងសង់ ដែលមាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់ ហើយ​ត្រូវមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ក្នុងការ​សាងសង់ ហើយ​បុរី ហ្គ្រេ​ន​ផាក​មានការ​ធានា​លើ​គុណភាព សំណង់​រយៈពេល​ពេញ​មួយឆ្នាំ ទៅលើ​ការ​លេច​ជ្រាប និង​ប្រេះស្រាំ​ផងដែរ ។​

​លោក​តាំង សេង​ប៉ បាន​មានប្រសាសន៍​បញ្ជាក់ថា បុរី ហ្គ្រេ​ន​ផាក នឹងមាន​គម្រោង​សាងសង់​ចំនួន​៤០​វីឡា ដែល​ចែកចេញជា​បី​ប្រភេទ មានដូចជា​វីឡា​ព្រី​ន វីឡា​ឃ្វី​ន វីឡា​ភ្លោះ ហើយ​សម្រាប់​អតិថិជន​ដែល​ចង់​ទិញ​ផ្ទះ ឬ​វីឡា​នៅក្នុង​បុរី ហ្គ្រេ​ន​ផាក នៅក្នុង​ថ្ងៃ​សម្ភោ​ធ​នេះ នឹងមាន​បញ្ចុះតម្លៃ​រហូត​ដល់​៩​ភាគរយ ហើយ​សម្រាប់​ការបង់​រំ​លួស​វិញ​មាន​ភាពងាយស្រួល គ្រាន់តែ​អតិថិជន​បង់ប្រាក់​កក់​ចំនួន​តែ​៣០​ភាគរយ ក្នុង​រយៈពេល​១៨​ខែ ដោយ​អត់​គិតការ​ប្រាក់ ។ ហើយ​បុរី ហ្គ្រេ​ន​ផាក អាច​ដំណើរការ​ប្រកបដោយ​ជោគជ័យ​ទៅបាន ដោយសារ​ប្រទេស កម្ពុជា មាន​សន្តិភាព និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ មាន​លំនឹង​ម៉ាក្រូសេដ្ឋកិច្ច ផ្អែកលើ​កំណើនសេដ្ឋកិច្ច​រឹងមាំ​ជា​រៀងរាល់ឆ្នាំ ជាពិសេស​មាន​ទំនុកចិត្ត​លើ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមបញ្ជាក់ថា បុរី ហ្គ្រេ​ន​ផាក មាន​ចំងាយ​តែ​៣​គីឡូម៉ែត្រ​ពី​រង្វង់​មូល​ចោមចៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ៕
​ដោយ​៖CEN​

×