Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ កំពុងធ្វើការ​ស៊ើបអង្កេត​ទៅលើ​ករណី​ផ្ទុះអាវុធ​នៅ​កណ្តាល​ក្រុងព្រះសីហនុ

spot_img

ព្រះសីហនុ​៖ កម្លាំង​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ កំពុងធ្វើការ​ស៊ើបអង្កេត​ទៅលើ​ករណី​ផ្ទុះអាវុធ​នៅ​កណ្តាល​ក្រុងព្រះសីហនុ ដែល​បាន​បណ្តាលឱ្យ​បុរស​ម្នាក់​ចេះ​អ្នករត់​ម៉ូតូ​កង់​បី​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​បន្ទាប់ពី​ត្រូវ​គ្រាប់កាំភ្លើង និង​សមត្ថកិច្ច​២​នាក់​រងរបួស​។

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨​ខែកញ្ញា ឆ្នាំ​២០២០ លោក វរសេនីយ៍ឯក តី វិសាល អធិការនគរបាល​ក្រុងព្រះសីហនុ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ ចុះទៅ​សួរសុខទុក្ខ​ដល់​កងកម្លាំង​ដែល​រងរបួស​ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​កាលពី​នៅវេលា​ម៉ោង ០០​និង​៤៥​នាទី រំលងអធ្រាត្រ ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ មាន​ករណី​ផ្ទុះអាវុធ​បាញ់រះ នៅ​ចំណុច​អតីត​ហាង​នំ​ហេ​ប​ភី​ប៊ឺ​ហ្គើ (​កែង​ផ្សារ​ពាណិជ្ជកម្ម​) ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្នុងនោះដែរ លោក​អធិការ បាន​យក​គ្រឿងឧបភោគ បរិភោគ និង​ថវិកា មួយចំនួន​ជូន​ដល់​កងកំលាំង​ដែល​រងរបួស កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​នា​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ចាត់​តំណាងអោយ​លោក​វរសេនីយ៍ទោ ជុំ សុគ​ន្ធី អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ នាំយក​ថវិកា ចំនួន ៤,០០០,០០០ រៀល (​បួន​លាន​រៀល​) ជូន​ក្រុមគ្រួសារ​សព​លោក ហែម រិ​ទ្ធិ នៅ​វត្ត​សំរោង ឃុំ​សំរោងក្រោម ស្រុក​បន្ទាយមាស ខេត្តកំពត​។​

ករណី​ផ្ទុះអាវុធ​នេះ​បាន​កើតឡើង​នៅ​ម៉ោងជាង​១២​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៧ ខែកញ្ញា បង្កឡើង​ដោយ​ជនជាតិខ្មែរ​ចំនួន​៣​នាក់ ក្នុងនោះ​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​។​

​លោក​ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែងប្រាប់​កាសែត​ក្នុងស្រុក​ថា ក្នុងនាម​ជា​គណៈ​បញ្ជា​ខេត្ត គឺ​យើង​បានដាក់​ការយកចិត្តទុកដាក់​ខ្លាំង​បំផុត​ទៅលើ​ការពង្រឹង​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ផង ទាំង​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ គឺ​យើង​យកចិត្តទុកដាក់​ខ្ពស់​ណាស់ ហើយ​គ្រប់​បទល្មើស ស្ទើរតែ​គ្រប់​បទល្មើស​ទាំងអស់ គឺ​យើង​អាច​បង្ក្រាបបាន​។​

សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​ជនដៃដល់​ហើយ​និង​កំពុង​ឈានទៅ​ស្វែងរក​ការចាប់ខ្លួន​ខណៈ​ក្រុម​ជន​ខ្មាន់កាំភ្លើង​ទាំងនោះ​កំពុង​រត់គេចខ្លួន​៕ ដោយ​៖​កូ​ឡាប​

spot_img
×