Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករកូរ៉េអាចបន្តធ្វើការនៅរុស្ស៊ីដល់បំណាច់ខែធ្មូ ឆ្នាំ ២០១៩

spot_img

អ្នកនាំពាក្យសក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃ ៨ កុម្ភៈ ម្សិលមិញនេះឲ្យដឹងថា ពលករកូរ៉េខាងជើងអាចបន្តរស់នៅ និងបន្តធ្វើការនៅរុស្ស៊ីរហូតដល់ខែធ្នូ ២០១៩ សមស្របជាមួយសេចក្តីសម្រេចដាក់ទណ្ឌកម្ម ២៣៩៧ របស់អង្គការសហប្រជាជាតិថ្មីជាងគេនោះ។

មុននេះក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃ ២២ ធ្នូ ២០១៧ បានអនុម័តនូវវិធានការដាក់ទណ្ឌកម្មមួយចំនួនទាក់ទិនដល់កម្មវិធីកាំជ្រួច និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយសំណូមពរឲ្យបណ្តាប្រទេសត្រូវបណ្តេញពលករកូរ៉េខាងជើងទាំងអស់ចេញផុតពីប្រទេសខ្លួនក្នុងរង្វង់ពេល ២ឆ្នាំ។

នេះគឺជាសេចក្តីសម្រេចចិត្តថ្មីចុងក្រោយ ក្នុងចំណោមសេចក្តីសម្រេចចិត្តដាក់ទណ្ឌចំនួន ៤ លើកូរ៉េខាងជើង ក្នុងឆ្នាំ ២០១៧។

មជ្ឈដ្ឋានអ្នកវិភាគលើកឡើងថា វិធានការដាក់ទណ្ឌកម្មទាំងនោះអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើខឿនសេដ្ឋកិច្ចរបស់កូរ៉េខាងជើង។

គួររំលឹកថា ក្នុងមួយឆ្នាំៗ រុស្ស៊ីតែងផ្តល់ទិដ្ឋការពី ១២.០០០-១៥.០០០នាក់ សម្រាប់ពលករកូរ៉េខាងជើង មកធ្វើការនៅប្រទេសនេះ។ តាមស្ថិតិឲ្យដឹងថា បច្ចុប្បន្នមានពលករកូរ៉េខាងជើង ៣៥០០០នាក់ កំពុងធ្វើការនៅរុស្ស៊ី សំខាន់ពួកគេបម្រើការក្នុងវិស័យសាងសង់ កសិកម្ម និងនេសាទ៕ សូយន

spot_img
×