Friday, June 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកសារ​អប់រំ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​សម្រាប់​មធ្យម​សិក្សា​ទុតិយភូមិ កំពុង​ទទួល​ការបង្រៀន​សាកល្បង​នៅក្នុង​វិទ្យាល័យ​

spot_img

ភ្នំពេញ​៖ បើ​តាម​ក្រសួង​បរិស្ថាន បាន​ផ្សាយ​ថា នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព រួម​ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍន៍​កម្មវិធីសិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ចុះ​វាយតម្លៃ​ការបង្រៀន​សាកល្បង “​ឯកសារ​អប់រំ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​សម្រាប់​មធ្យម​សិក្សា​ទុតិយភូមិ​” នៅ​ក្នុង​វិទ្យាល័យ​មួយ​ដើម្បី​សិក្សា​វាយតម្លៃ​ពី​បញ្ហា​ប្រឈម ការលំបាក​នានា ព្រមទាំង​បំពេញ​នូវ​ចំណុច​ខ្វះចន្លោះ​ដែល​បាន​និង​កំពុង​កើតមាន​ក្នុង​ឯកសារ​មេរៀន​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នេះ​។

​ការចុះ​វាយតម្លៃ​ការបង្រៀន​សាកល្បង រួមមាន វិទ្យាល័យ​ហ៊ុន​សែន​ស្ទឹងត្រែង និង​វិទ្យាល័យ​ព្រះ​គោ នៃ​ខេត្ត​ស្ទឹងត្រែង វិទ្យាល័យ​ជាស៊ីម​អង្គរជ័យ និង​វិទ្យាល័យ​ព្រះបិតា​ជាតិ នៃ​ខេត្ត​កំពត វិទ្យាល័យ​ហ៊ុន​សែន​ទឹកផុស និង​វិទ្យាល័យ​រលាប្អៀរ នៃ​ខេត្ត​កំពង់ឆ្នាំង ចាប់ពី​ថ្ងៃ​ទី​៧-៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។

​សេចក្តីព្រាង​មេរៀន​ទាំងនេះ​រួមមាន​៖ សម្រាប់​ថ្នាក់​ទី​១០​មាន​២​មេរៀន គឺ សេចក្តី​ផ្តើម​ពី​ប្រព័ន្ធ​អាកាសធាតុ​ភពផែនដី តុល្យភាព​ថាមពល​ភពផែនដី សម្រាប់​ថ្នាក់​ទី​១១​មាន​៣​មេរៀន គឺ ឥទ្ធិពល​របស់​មនុស្ស​លើ​ប្រព័ន្ធ​អាកាសធាតុ ភស្តុតាង​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ និង​សម្រាប់​ថ្នាក់​ទី​១២​មាន​២​មេរៀន គឺ ការស្វែងយល់​អំពី​ភាព​ងាយ​រងគ្រោះ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។​

​ការបញ្ជ្រាប​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​កម្មវិធីសិក្សា​ដែល​អនុវត្ត​ដោយ​នាយកដ្ឋាន​អភិវឌ្ឍន៍​កម្មវិធីសិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវបាន​រៀបចំ​គាំទ្រ​ឡើង​ពី​កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា (Cambodia Climate Change Alliance: CCCA) ក្នុង​គោលបំណង​ជា​យុទ្ធសាស្ត្រ “​ដើម្បី​លើកកម្ពស់​ចំណេះដឹង​មន្ត្រី​ផ្នែក​អប់រំ គ្រូបង្រៀន និង​សិស្សានុសិស្ស​កម្រិត​មធ្យម​សិក្សា តាមរយៈ​ការបញ្ជ្រាប​មុខវិជ្ជា​ប្រែប្រួល​អាកាសធាតុ​ទៅក្នុង​កម្មវិធីសិក្សា​ថ្នាក់ជាតិ​”​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×