Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់ បុរស​ម្នាក់​ត្រូវ​រថភ្លើង​កិន​ដាច់​ជើង​ទាំងពីរ និង​ដៃ​ឆ្វេង ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​បាត់បង់​ជីវិត បន្ទាប់ពី​រថភ្លើង​កិន​ដាច់​ដៃ​និង​ជើង​ទាំងសងខាង បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៥ ទៀបភ្លឺ​ឈានចូល​ថ្ងៃ​អង្គា​រ៍​ទី ២៩ ខែកញ្ញា​ឆ្នាំ 2020 ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ត្រង់ចំណុច​ផ្លូវ​រថភ្លើង​សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​

​សព​មានឈ្មោះ សុខា សោ​ភ័​ណ្ឌ ភេទ​ប្រុស មុខរបរ​ជាងភ្លើង មាន​ស្រុកកំណើត​ក្នុង​ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​បើ​យោងតាម​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​ខាងលើ បាន​ជួបជុំ​ផឹកស៊ី​និង​មិត្តភក្តិ​ស្រាប់តែ​មួយសន្ទុះ​មក​ក៏​ដើរ​ចេញពី​កន្លែងធ្វើការ​ថា មក​ក្រៅ​លេង​ហើយ​មិនបាន​ចូល​កន្លែងធ្វើការ​វិញ​ទេ លុះដល់​ព្រឹក​ឡើង​ម៉ោង ៥ ទៀបភ្លឺ ក៏បាន​កម្មករ​រោងចក្រ គាត់​ដើរមក​ធ្វើការ​ស្រាប់តែ​ក្រឡេក​មើលទៅ​ឃើញ​ហេតុការណ៍​ដ៏​រន្ធត់​នេះ ហើយ​រាយការណ៍​នៅ​ខាង​សមត្ថកិច្ច​ចុះមក​ជួយ​អន្តរាគមន៍​ភ្លាមៗ ដើម្បី​ស្វែងរក​សាច់ញាតិ ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​សហការគ្នា ចុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ រួច​ពិនិត្យ​ទៅលើ​សព​របស់​ជនរងគ្រោះ ឃើញថា​ស្លាប់​ដោយសារ​រថភ្លើង​កិន​ស្លាប់​ពិត​មេន រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​សព ឲ្យ​ទៅ​រថយន្ត​សាមុយ​យកទៅ​តម្កល់ទុក​នៅ​វត្ត​រង់ចាំ​ក្រុមគ្រួសារ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖ សា មេ​ត​

spot_img
×