Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថរាជធានីភ្នំពេញ ទិញម៉ូតូធំប្រដេញទំនើប ដើម្បីចេញប្រតិបត្តិការបង្រ្កាបបទល្មើស ក្នុងភូមិសាស្ត្ររាជធានី

spot_img

ភ្នំពេញ៖ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ គេសង្កេតឃើញក្រុមម៉ូតូធំដ៏រឹងមាំម៉ឹងម៉ាត់ របស់អាវុធហត្ថរាជធានីភ្នំពេញ ចេញប្រតិបត្តិការជាលើកទី១ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពជូនដល់គណប្រតិភូចំនួន១៨ប្រទេស ដែលមកចូលរួមកិច្ចប្រជុំជាន់ខ្ពស់សហព័ន្ធ បាល់ទាត់អន្តរជាតិឆ្នាំ២០១៨ ។ នេះបើតាមលោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ ។

លោកអេង ហ៊ី បានបញ្ជាក់ថា “អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺក្រុមម៉ូតូធំរបស់អាវុធហត្ថរាជធានីភ្នំពេញមួយនេះ គឺគេមិនធ្លាប់បានឃើញមានទេពីមុនមក គ្រាន់តែលេចលឺព័ត៌មានថា ដោយសារសកម្មភាពល្មើសច្បាប់ផ្សេងៗជាពិសេសបទល្មើសឆក់កើតមានជាញឹកញាប់ ហើយជនសង្ស័យច្រើនគេចលឿន ជាងសមត្ថិកិច្ចមួយជំហាន បានធ្វើឲ្យអាវុធហត្ថរាជធានីភ្នំពេញ សម្រេចចិត្តស្វែងរកមធ្យោបាយដែលមានប្រសិទ្ធិភាពខ្ពស់ ក្នុងតាមប្រម៉ាញ់បង្ក្រាបក្រុមចោរឆក់ទាំងនោះ ដោយបញ្ជាទិញម៉ូតូធំ ម៉ាកហុងដា NC ៧៥០ cc មកពីប្រទេសជប៉ុនផ្ទាល់ចំនួន ៥០គ្រឿង ទុកសម្រាប់ប្រតិបត្តិការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូន ប្រតិភូជាតិអន្តរជាតិផង និងជាពិសេសទុកសម្រាប់ តាមប្រម៉ាញ់ក្រុមជនល្មើសឆក់ប្លន់ផង ការទិញម៉ូតធំទាំងនេះ បានមកអំពីការគៀងគរសប្បុរសជន ក្នុងរាជធានីភ្នំពេញជួយជាវិភាគទាន”៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×