Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ ជីប ម៉ុង ចាប់​ដៃគូ​ជាមួយ TADA សម្រាប់​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​

​ភ្នំពេញ​៖ ធនាគារ ជីប ម៉ុង និង​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ TADA ថ្ងៃ​២៩ កញ្ញា ២០២០ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​លើ​សេវាកម្ម​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល ដើម្បី​ផ្តល់​ជម្រើស​បន្ថែម​ដល់​អ្នកធ្វើដំណើរ​តាម TADA អាច​ទូទាត់​ថ្លៃ​សេវា​តាម​កម្មវិធី​ទូរស័ព្ទដៃ Chip Mong Bank App បាន​។
​ការចាប់​ដៃគូ​រវាង​ក្រុមហ៊ុន​ទាំងពីរ គឺ​ឆ្លុះបញ្ចាំង​អំពី​ការប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការផ្ដល់​អត្ថប្រយោជន៍ ភាពងាយស្រួល និង​ភាពទាន់សម័យ​ជូន​អតិថិជន​។​

​លោក វ៉ែន កំសាន្ត អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក Eco-system និង​ភ្នាក់ងារ​ធនាគារ ជីប ម៉ុង បាន​និយាយថា​៖ «​ភាពជា​ដៃគូ​នេះ​នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​អាចធ្វើ​ការទូទាត់​ថ្លៃ​ធ្វើដំណើរ​របស់​ក្រុមហ៊ុន TADA តាមរយៈ​កម្មវិធី​ទូរស័ព្ទដៃ ជីប ម៉ុង ប៊ែ​ង បាន​កាន់តែ​ងាយស្រួល និង​មាន​សុវត្ថិភាព​ខ្ពស់​ដោយ​មិនចាំបាច់​មាន​សាច់ប្រាក់​សុទ្ធ​តាម​ខ្លួន ព្រមទាំង​ទទួលបាន​ការផ្តល់ជូន​ពិសេសៗ​»​។

​លោក ជី​ម ប៉ូ​លី អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន TADA បាន​បញ្ជាក់ថា ការចាប់​ដៃគូ​នេះ​មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​អតិថិជន​របស់​ធនាគារ ជីប ម៉ុង ឬ​អ្នកប្រើប្រាស់ TADA ឲ្យ​កាន់តែ ងាយស្រួល ចំណេញ​ពេលវេលា និង​មាន​សុវត្ថិភាព​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​កម្លាំង ចលករ​មួយ​ជំរុញ​វិស័យ​ទូទាត់​ដោយ​មិន​ប្រើប្រាស់​ក្រដាស់ប្រាក់​ឲ្យ​កាន់តែ​ទំ​លំ​ទូលាយ​ថែមទៀត​នៅ​កម្ពុជា​។
​ដើម្បី​អបអរ​ភាពជា​ដៃគូ​នេះ អតិថិជន​ទាំងអស់​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​រហូតដល់​៣០០០​រៀល នៅពេល​ទូទាត់​ថ្លៃ​ធ្វើដំណើរ​ជាមួយ​ក្រុមហ៊ុន TADA តាម​កម្មវិធី​ទូរស័ព្ទដៃ Chip Mong Bank App​។ ការផ្តល់ជូន​ពិសេស​នេះ​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១ ខែតុលា រហូតដល់​ដំណាច់ឆ្នាំ​២០២០​នេះ​៕
ដោយ​៖CEN​

 

 

×