Friday, June 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដី​អតីត​ចម្ការមីន និង​មាន​ទំនាស់​រ៉ាំរ៉ៃ នៅ​ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ បាន​ដោះស្រាយ​ចប់ និង​វាស់វែង​ចែកគ្នា​

spot_img

បន្ទាយមានជ័យ ៖ ដី​អតីត​ចម្ការមីន​សម័យ​ឧទ្ទាម​ខ្មែរក្រហម និង​មាន​ទំនាស់​រ៉ាំរ៉ៃ​ជិត​២០​ឆ្នាំ​មកហើយ នៅ​ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ត្រូវបាន​ដោះស្រាយ​ចប់ និង​វាស់វែង​ចែកគ្នា ដើម្បី​ធ្វើ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​លើ​អចលនវត្ថុ ក្រោម​ដំណោះស្រាយ​នៃ​នយោបាយ​ឈ្នះ ឈ្នះ​។​ ការវាស់វែង​បញ្ចប់​នោះ​ធ្វើឡើង​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ។​

លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណកម្មការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ថ្នាក់​ខេត្ត និង​មន្ត្រី​ជំនាញ កងកម្លាំង​និង​ភាគី​ទំនាស់​បាន​ចួលរួម​ក្នុង​ដំណោះស្រាយ​និង​វាស់វែង​បញ្ចប់ទំនាស់​ចុងក្រោយ​នេះ​។​

សូមបញ្ជាក់​ថា ទំនាស់​ដីធ្លី​ត្រង់​អតីត​ចម្ការមីន និង​សមរភូមិ​នៃ​អតីត​តំបន់​អតីត​ឧទ្ទាម​ខ្មែរក្រហម​នោះ​ទំហំ​ក្បាល​ខាងជើង ជា​ប់ផ្លវជាតិ​លេខ​៥៩ ប្រវែង​៣៩៨​ម និង​ក្បាលដី​ខាងត្បូង ភូមិ​តាំង​លំនៅ​ថ្មី មាន​ប្រវែង​៣៦៨​ម និង​ជម្រៅ​បណ្តោយ​ដី​មាន​ប្រវែង​៥០០ ម៉ែត្រ។​
ជា​លទ្ធផល​នៃ​ដំណោះស្រាយ​និង​ការវាស់វែង​បាន​ដូចតទៅ ៖ ១. វាស់វែង​ពី​ដី​គូភាគី​ទំនាស់​ឈ្មោះ អ៊ុយ សា​វ៉េ​ត ភេទ​ប្រុស​បាន​ក្បាលដី​ប្រវែង​៤០​ម គុណ​កន្ទុយ​៣៧​ម ។​ទី​២-​ឈ្មោះ​ហេង ឈុន ភេទ​ប្រុស​ជា​គ្រូបង្រៀន​ព្រមទាំង​ភរិយា បាន​ក្បាលដី​ប្រវែង​៩០​ម​និង​កន្ទុយ​ដី​ប្រវែង​៨៣​ម៉ែត្រ ។ ទី​៣- ឈ្មោះ ព្រំ សារឿ​ត ភេទ​ប្រុស ជា​កងទ័ព​បាន​ក្បាលដី​ប្រវែង​១០៨​ម៉ែត្រ កន្ទុយ​ដី​ប្រវែង ៩៦,៥​ម៉ែត្រ ។​ទី​៤-​ឈ្មោះ អៀម រី​ម ភេទ​ប្រុស​អតីត​អធិការនគរបាល​ស្រុក​ម៉ាឡៃ ​បាន​ក្បាលដី​ប្រវែ​ង​១០០​ម កន្ទុយ​ដី​ប្រវែង​៩៦​ម៉ែត្រ ។​
រីឯ​ដី​ទាំងនេះ​មាន​ជម្រៅបណ្តោយ​ប្រវែង​៥០០​ម៉ែត្រ ស្មើៗ​គ្នា​។​

ប្រភព​ព៍ត័មាន​បាន​បន្តថា ចំណែក​ស្រះ​ទឹក​ដែល ឈ្មោះ អៀមរ រី​ម បាន​ជីក​និង​កាន់កាប់​កន្លងមក ក្រោយ​ការវាស់វែង​បាន​ផ្ទេរ​ប្រគល់​ទៅអោយ​ឈ្មោះ ព្រំ សារឿ​ត វិញ​។​

ជាមួយគ្នានេះដែរ ឈ្មោះ ហេង ឈុន នៅក្រោយ​ការវាស់វែង​នេះ ក៏​ត្រូវ​ធ្វើ​ផ្លូវ​អោយ​ឈ្មោះ​អៀម រឹ​ម ប្រវែង​ ៧៥០​ ម៉ែត្រ។​
លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយ​មាាន​ជ័យ និយ​យ​បន្តថា​:​ដី​ទំនាស់​បាន​កើតឡើង​តាំងពី​ឆ្នាំ​១៩៩៨​មក ឬថា​ជិត​២០​ឆ្នាំ​មកហើយ​គឺ​ក្រោយ​អតីត​ឧទ្ទាម​ខ្មែរក្រហម​។​

ករណី​ទំនាស់​នេះ ទទួល​ការសម្រុះសម្រួល​ដោះស្រាយ រាបសិ​ដង​មក​ដែរ តែ​ភាគី​ទំនាស​មិន​ព្រម មិន​ធ្វើ​សម្បទាន​និង​មិន​ស្តាប់់​ដំណោះស្រាយ​របស់​មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​ឡើយ​។​

លោក​និយាយ​បន្តថា ប៉ុន្តែ​នៅ​ចុងក្រោយ​នេះ គឺ​តាំងពី​ចុងឆ្នាំ​២០១៧​មកទល់ពេលនេះ ភាគី​ទំនាស់​បាន​យល់ព្រម​បញ្ចប់ទំនាស់់​តាម​គោលការណ៍​និង​នយោបាយ​ឈ្នះ​ឈ្នះ​ដូចដែល​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ធ្លាប់​ដាក់​ចេញ​និង​អនុវត្ត​។

ភាគី​ទំនាស់​បាន​ព្រមព្រៀង ហើយ​ស្នើសុំ​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​វាស់វែង​បែងចែក​ដី​និង​ធ្វើ​ប័ណ្ណ​សម្គាល់​កម្ម​សិទ្ធ​លើ​អចលនវត្ថុ ក្រោយពេល​ដែល​គណៈកម្មកា​រ​ដោះស្រាយ​ទំនាស់​ដីធ្លី​ខេត្ត​បន្ទាយមានជ័យ​ទទួល​បណ្តឹង​ហើយ​បាន​អោយ​ក្រុមការងារ​ខេត្ត​សហការ​ស្រុក​ម៉ាឡៃ​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ទីតាំង និង​ប្រវត្តិ​ដី​ហើយ​កោះប្រជុំ​រក​ដំណោះស្រាយ​ទំនាស់​ជូន​ប្រជាពលរដ្ឋ​ទាំងនោះ​៕ ដោយ ៖ បន្ទាយ

spot_img
×