ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យប្រជាពលរដ្ឋធ្វើប័ណ្ណបើកបរកម្រិតអន្តរជាតិ ដែលប្រជាពលរដ្ឋមានបណ្ណបើកបរប្រភេទនេះ អាចប្រើប្រាស់គ្រប់ប្រទេសនៅលើពិភពលោក។
មណ្ឌលផ្ដល់សេវាសាធារណៈថ្មីនៅផ្សារទំនើប ជីបម៉ុង ណូរឺ ម៉ល នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ ស្របជាមួយពិធីបើកឲ្យប្រើប្រាស់ជាផ្លូវការ នៃប្រព័ន្ធស្វ័យប្រវត្តិកម្មស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ
បងប្អូនប្រជាពលរដ្ឋ អាចអញ្ជើញមកធ្វើការ ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងប្ដូរប័ណ្ណបើកបរ បាននៅផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល ជាន់ទី៣៕ដោយ៖កូឡាប