អ្នកសរសេរកម្មវិធីកុំព្យូទ័រ Victor Amole និយាយថា គាត់បានជ្រើសរើសស៊េរីលេខដែលខ្លួនយល់សប្តិឃើញ ស្រាប់តែត្រូវឆ្នោតបាន ៤០០.០០០ដុល្លារ ។
តាម Fox 5 លោក Victor Amole បានទិញសន្លឹកឆ្នោតបាន ៤សន្លឹក មានលេខដូចគ្នា នៅផ្សារទំនើបមួយ នៅឯ Stafford, រដ្ឋ Virginia អាមេរិក កាលពីថ្ងៃទី១៣ /១ ហើយក៏រង្វាន់សរុបមានតម្លៃ ៤០០.០០០ សែនដុល្លារ។
Amole បានប្រាប់ថា ៖ ជាធម្មតា លោកពុំដែលទិញឆ្នោតឡើយ ប៉ុន្តែដោយសារលោកយល់សប្តិឃើញស៊េរីលេខ ៣,១០,១៧,២៦ និង៣១។ មុននោះ កន្លងមកខ្ញុំពុំដែលយល់សប្តិឃើញចម្លែកបែបនេះដែរ -Amole បានថ្លែងក្នុងពិធីទទួលរង្វាន់នៅថ្ងៃទី ២៤/១កន្លងមក។
ក្រុមហ៊ុនឆ្នោត Virginia ឲ្យដឹងថា ឱកាសត្រូវឆ្នោត Cash 5 គឺ 1/278.256 សន្លឹកឆ្នោតត្រូវរង្វាន់ Cash 5 ខ្ពស់បំផុតមានតម្លៃ 100.000 USD ហេតុដែល Amole ទិញវាដល់ ៤សន្លឹក ធ្វើឲ្យគាត់មានឱកាសឈ្នះដល់ទៅ ៤០០.០០០ សែនដុល្លារ ។ រីឯអ្នកសរសេរកូដបាននិយាយថា គាត់នឹងយកលុយទាំងនេះមកបណ្តាក់ទុនរកស៊ី៕ អាទិត្យ