Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​ចូល​រូ​ម​ចំណែក​បរិច្ចាគ​សម្ភារៈ​សុ​វត្ថិភាព ជូន​មន្ទី​ពេទ្យ​ទូទាំង​25​ខេត្ត​ក្រុង និង បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការបន្ត​គាំទ្រ​វិស័យ​សុខាភិបាល​កម្ពុជា​

​ភ្នំពេញ​៖ ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ​២០២០ ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បាន​បរិច្ចាគ​សម្ភារ​សុវត្ថិភាព ដែលមាន​គុណភាព​ខ្ពស់​នូវ​ម៉ាស់ 3M N95 ចំនួន ១២៥០០ ម៉ាស់ និង ជេ​ល​លាងដៃ​គុណភាព​ខ្ពស់ ចំនួន​១២០០​ដប ដល់​ក្រសួងសុខាភិបាល ដើម្បី​ជួយ​ការពារ​មន្ត្រី​សុខាភិបាល​ដែល​បម្រើការ​ជួរមុខ ក្នុង​រាជធានី​-​ខេត្ត ទូទាំងប្រទេស ដែលជា​មន្ទីរពេទ្យ​ទទួល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​។​

​ពិធី​ប្រគល់​សម្ភារ​សុវត្ថិភាព​នេះ ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃទី ២៨ ខែកញ្ញា ក្រោម​អធិបតីភាព ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល និង​អគ្គនាយក​ចាត់តាំង ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា លោក Sanjay Chakrabarty​។

​ក្រសួងសុខាភិបាល បាន​សំដែង​ការស្វាគមន៍ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ជំនួយ​មនុស្សធម៌​របស់​ក្រុមហ៊ុន ដែល​បញ្ជា​ក់នូវ​វប្បធម៌​នៃ​ការចែករំលែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជំរុញ​វិធាន​ការពារ ទប់ស្កាត់ និង​ឆ្លើយតប​ការ​រាល​ត្បា​តនៃ​ជំងឺ​កូ​វីដ​១៩ ឲ្យ​បាន​កាន់​តែមាន​ប្រសិទ្ធិភាព​។

​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា​៖ «​វិស័យ​ឯកជន​បាន​ជួយ​បរិច្ចាគ​បរិក្ខា​ពេទ្យ មធ្យោបាយ​ដឹកជញ្ជូន និង​ថ្នាំ​បាញ់សម្លាប់​មេរោគ​។ នេះ​គឺជា​កាយវិការ​មនុស្សធម៌​ល្អ​មួយ ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។​»

​ការបរិច្ចាគ​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​នានា រាប់បញ្ចូល​ទាំង​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា នាពេលនេះ​ផង គឺជា​ការរួមចំណែក​ធំ​នៅក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។ រហូតមក​ទល់នឹង​ពេលនេះ យើង​ទទួលបាន​ជោគជ័យ​ក្នុងការ​ទប់ទល់​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​នេះ ប៉ុន្តែ​យើង​ត្រូវតែ​បន្ត​ប្រុងប្រយ័ត្ន និង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់​ជំងឺឆ្លង​នេះ​តទៅទៀត​”​។

​លោក Sanjay Chakrabarty មានប្រសាសន៍ថា​៖ «​នៅ ព្រូ​ដិ​នស​ល​កម្ពុជា បេសកកម្ម​ចម្បង​របស់​យើង គឺ​ជួយ​ការពារ​អតិថិជន និង​សហគមន៍​របស់​យើង​ប្រឆាំងនឹង​ព្រឹត្តិការណ៍​ដែល​មិនបាន​រំពឹងទុក​។ ស្រប​ជាមួយ​បេសកកម្ម​របស់​យើង យើង​ជួយ​ការពារ​មន្ត្រី​សុខាភិបាល​ជួរមុខ តាមរយៈ​ការផ្ដល់​នូវ​សម្ភារ​ការពារ​ខ្លួន​ដែលមាន​គុណភាព​ខ្ពស់​។ ការបរិច្ចាគ​នេះ​គឺជា​គំនិត​ផ្ដួចផ្ដើម​មួយ​ក្នុងចំណោម​គំនិត​ផ្ដួចផ្ដើម​ជាច្រើន​ផៀត ដែល​យើង​បាន​ដាក់ចេញ​ក្នុងឆ្នាំនេះ ដើម្បី​ជួយ​ដល់​អ្នកពាក់ព័ន្ធ​របស់​យើង​។ ឧទាហរណ៍ យើង​បាន​ចូលរួម​ក្នុង​សម្ព័ន្ធ​ធានារ៉ាប់រង​ប្រឆាំង​និង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ជួយផ្តល់​ការការពា​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អ្នកដំណើរ​មកកាន់​ប្រទេស​កម្ពុជា ដោយ​មិនចាំបាច់​បារម្ភ​លើ​ការចំណាយ​ផ្នែក​វេជ្ជសាស្ត្រ​។ យើង​បាន​ដាក់ចេញ​នូវ​វិធានការណ៍​ជំនួយ​សង្គ្រោះបន្ទាន់​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ជួយ​ដល់​អតិថិជន​របស់​យើង ដែលមាន​បញ្ហាលំបាក​ផ្នែក​ហិរញ្ញវត្ថុ​។ យើង​ក៏បាន​បន្ថែម និង​ពង្រីក​វិសាលភាព​នៃ​ការការពារ​របស់​យើង​សម្រាប់​អតិថិជន និង​បុគ្គលិក​របស់​យើង​ផងដែរ​។ យើង​សូម​កោតសរសើរ​ចំពោះ​វិធានការ​ឆ្លើយតប ប្រឆាំង​និង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​មកដល់ពេលនេះ យើង​នៅតែ​បន្ត​គាំទ្រ​ដល់​ក្រសួង​នានា និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការបន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ​។​»

​ការបរិច្ចាគ​នេះ គឺជា​ផ្នែក​មួយ​នៃ​មូលនិធិ ព្រូ​ដិ​នស៍ ដែលមាន​ទឹកប្រាក់ ២.៥ លាន​ដុល្លារ សហរដ្ឋអាមេរិក ដែល​មូលនិធិ​នេះ​ត្រូវបាន​បែងចែក​ទៅតាម​ប្រទេស​ដែលជា​ទីផ្សារ របស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល ក្នុង​គោលដៅ​គាំទ្រ​ដល់​គម្រោង​មនុស្សធម៌ និង​សហគមន៍ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ភ្លាមៗ​ពី​ជំងឺ​រាតត្បាត​នេះ ក៏ដូចជា​ដោះស្រាយ​ផលវិបាក​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ដែល​កើតចេញពី​ជំងឺ​នេះ​។

​ទន្ទឹមនឹងនេះ ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា នឹង​បរិច្ចាគ​មូលនិធិ​មួយចំនួនទៀត​ដែល​បានមកពី​មូលនិធិ​ព្រូ​ដិ​នស៍ ដែលជា​ដៃគូ​អភិវឌ្ឍន៍​សហគមន៍រ​បស់​ក្រុមហ៊ុន​ព្រូ ដិ​នស​ល ក្នុង​ទ្វីបអាស៊ី និង​អាហ្វ្រិក​ដើម្បី​គាំទ្រ​ដល់​អង្គការ​ដៃគូ​មិន​រកប្រាក់​ចំណូល​នានា សម្រាប់​កិច្ចការ​របស់​អង្គការ​ទាំងនោះ ក្នុងការ​សម្រាល​ផលប៉ះពាល់​ពី​សំណាក់​ជំងឺ​រាតត្បាត​នេះ​មកលើ​សហគមន៍​នានា​ក្នុងប្រទេស​កម្ពុជា​។
​មូលនិធិ​ព្រូ​ដិ​នស៍ បាន​អនុវត្ត​គម្រោង​មួយចំនួន​ផងដែរ​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​បំណង​លើកកម្ពស់​ការអប់រំ សុខភាព និង​សុវត្ថិភាព ចាប់តាំងពី​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បានចាប់ផ្ដើម​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​ក្នុងប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ ២០១៣ មក​។

​ក្នុងនោះ​រួមមាន​កម្មវិធី​អប់រំ​ហិរញ្ញវត្ថុ​សម្រាប់​កុមារ ឆា​-​ឈី​ង (Cha-Ching Money Smart Kids) សហការ​ជា​មួ​ួ​យ​ក្រសួង​អប់រំ យុវជន និង កីឡា តាមរយៈ​អង្ក​ការ សិទ្ធ​កុមារ (Child Right Foundation); កម្មវិធី​ជំហាន​សុវត្ថិភាព (SAFE STEPS) ដែល​ផ្ដល់ព័ត៌មាន​សំខាន់ៗ​ឲ្យ​សាធារណជន​បានដឹង​អំពី​សុវត្ថិភាព​នៅតាម​ដងផ្លូវ និង​ការត្រៀម​លក្ខណៈ​សម្រាប់​គ្រោះមហន្តរាយធម្មជាតិ​ជាដើម​; កម្មវិធី អំ​ណាន ដំបូង (First Read) ដែលជា​កម្មវិធី​អប់រំ​កុមារ​តូច សហការ​ជាមួយ​អង្គការ​សង្គ្រោះ​កុមារ (Save the Children) កម្ន​វិធី សាលារៀន​សុវត្ថិភាព សហការ​ជាមួយ​អង្គការ ផ្លែ​ន អន្តរជាតិ (Plan International) និង​កម្មវិធី​ជាច្រើន​ផ្សេងទៀត​ទាក់ទង​នឹង​សុខភាព អប់រំ និង​ហិរញ្ញវត្ថុ ជាដើម​។ គម្រោង​ទាំងអស់នេះ​ទទួល​បានការ​ទ្រទ្រង់​ពី​សំណាក់​បុគ្គលិក​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ដែល​ស្ម័គ្រចិត្ត​ចំណាយ​ពេលវេលា និង​កម្លាំងកាយ​ចិត្ត ដើម្បី​ធានាថា គម្រោង​នេះ​ទទួលបាន​លទ្ធផល និង​ប្រសិទ្ធភាព​ក្នុង​កម្រិត​អតិបរមា​។

​អំពី​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​

​ក្រុមហ៊ុន ព្រូ​ដិ​នស​ល (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អឹ​សួ​រ៉ិ​នស៍ ម​.​ក (​ហៅ​កាត់​ថា ព្រូ​ដិ​នស​ល​កម្ពុជា​) បានចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​នៅ ខែមករា ឆ្នាំ ២០១៣​។ តាមរយៈ​ការផ្តល់ជូន​នូវ​ដំណោះស្រាយ នៃ​សេវា​ធានារ៉ាប់រង​អាយុជីវិត​ដែល ស្របតាម​តម្រូវការ​អតិថិជន ក៏ដូចជា​ការធ្វើសិក្ខាសាលា​នានា ស្តីពី​សេវា​ធានារ៉ាប់រង​អាយុជីវិត​ទៅកាន់​សាធារណជន ព្រូ​ដិ​នស​ល​កម្ពុជា បាននិងកំពុង​ជួយ​ប្រជាជន​កម្ពុជា ក្នុងការ​ការពារ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​សម្រាប់​ថ្ងៃ​អនាគត​របស់​ពួកគាត់​។ ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងស្រុង​នៃ ក្រុមហ៊ុន ព្រូ​ដិ​នស​ល ភីអិលស៊ី (Prudential Plc) ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​។ ក្រុមហ៊ុន ព្រូ​ដិ​នស​ល មាន​យន្តការ​ចែកចាយ​ដ៏​ជោគជ័យ និង​ច្រើន​រូបភាព​ក្នុងការ​ផ្តល់ជូន​នូវ​ឱកាស​ក្នុងការ​ការការពារ និង​សន្សំ​ជូន​អតិថិជន​របស់ខ្លួន​។
​ក្រុមហ៊ុន ព្រូ​ដិ​នស​ល ភីអិលស៊ី (Prudential Plc) ជា​ក្រុមហ៊ុន​អន្តរជាតិ​ផ្នែក​សេវាកម្ម​ហិរញ្ញវត្ថុ ដែល​បច្ចុបន្នកំពុង​បម្រើសេវា​ធានារ៉ាប់រង​ដល់​អតិថិជន​ជាង ២៤ លាន​នាក់​នៅ​ទូទាំង​ពិភពលោក ហើយ​មានទ្រព្យ​សម្បត្តិ ៨២៥ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​ផ្ទាល់ (​គិត​ត្រឹម​ថ្ងៃទី ៣០ ខែមិថុនា​ឆ្នាំ ២០១៧)​។ ក្រុមហ៊ុន ព្រូ​ដិ​នស​ល ភីអិលស៊ី មិនមាន​ទំនាក់ទំនង​ជាមួយ ក្រុមហ៊ុន ព្រូ​ដិ​នស​ល ហិរញ្ញវត្ថុ (Prudential Financial) ជា​ក្រុមហ៊ុន​ដែលមាន​ទីតាំង​អាជីវកម្ម​ធំ​បំផុត​របស់ខ្លួន នៅ​សហរដ្ឋអាមេរិក​។​

​អំពី​មូលនិធិ​ព្រូ​ដិ​នស៍​

​មូលនិធិ​ព្រូ​ដិ​នស៍ គឺជា​មូលនិធិ​អភិវឌ្ឍន៍​សហគមន៍រ​បស់ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល នៅ​អាស៊ី និង​អាហ្វ្រិក​។ បេសកកម្ម​របស់​មូល​និ​ធិ គឺ​ធានា​នូវ​អនាគត​របស់​សហគម​ន៍ តាមរយៈ​ការលើកកម្ពស់​ការអប់រំ សុខភាព និង​សុវត្ថិភាព​។ មូលនិធិ​នេះ​អនុវត្ត​កម្មវិធី​ថ្នាក់​តំបន់ ក៏ដូចជា​កម្មវិធី​ប្រចាំ​ទីផ្សារ​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​មួយចំនួនទៀត ដោយ​សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល និង​វិស័យ​ឯកជន ដើម្បី​បង្កើន​ឥទ្ធិពល​ជា​វិជ្ជមាន​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​។ មូលនិធិ​ព្រូ​ដិ​នស៍ ប្រើប្រាស់​ទស្សនៈវិស័យ​វែងឆ្ងាយ និង​ភូមិសាស្ត្រ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល ដើម្បី​ធ្វើឱ្យ​សហគមន៍​ទាំងនោះ កាន់តែ​មាន​សុខ​សុវត្ថិភាព និង​ភាព​ធន់​មាំ​ជាង​មុន​។ មូលនិធិ​នេះ​គឺជា​អង្គការ​សប្បុរសធម៌ ដែល​បាន​ចុះបញ្ជី​នៅ​ទីក្រុង​ហុងកុង​។​
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ www.prudencefoundation.com៕
​ដោយ​:CEN

×