Sunday, January 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ៖ ការ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា នៅ​ទូទាំងប្រទេស សម្រេច​ធ្វើការ​ស្ទូង​និង​ព្រោះ​បាន​សរុប​ចំនួន ២.៧១៤.២១៦ ហិកតា ស្មើនឹង ១០៤,៨៧%

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ នៅ​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០២០​នេះ បានចេញ​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២០ និង​
​លទ្ធផល​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម ៩​ខែ​ដើមឆ្នាំ​២០២០​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកឡើងថា លទ្ធផល​នៃ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២០ គិត​មកទល់ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា នៅ​ទូទាំងប្រទេស​សម្រេច​ធ្វើការ​ស្ទូង​និង​ព្រោះ​បាន​សរុប​ចំនួន ២.៧១៤.២១៦ ហិកតា ស្មើនឹង ១០៤,៨៧% នៃ​ផែនការ​ចំនួន ២.៥៨៨.១៣០ ហិកតា លើស​ឆ្នាំ​២០១៩​ចំនួន ៧០.២១៧ ហិកតា ។ តាមរយៈ​លទ្ធផល​ដែល​សម្រេចបាន​ខាងលើ ក្នុងនោះ​មាន​៖ ស្រូវស្រាល​ចំនួន ៨២៨.៧៣៣ ហិកតា​, ស្រូវកណ្តាល​ចំនួន ១.៣៨៥.០៦៦ ហិកតា​, ស្រូវធ្ងន់​ចំនួន ៤៤៦.៣០១ ហិកតា​, ស្រូវចម្ការ​ចំនួន ២០.៦៦៨ ហិកតា និង ស្រូវ​ឡើង​ទឹក​ចំនួន ៣៣.៤៤៨ ហិកតា ។ ទន្ទឹមនឹងនេះ យើង​បាន​ប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ​វស្សា​បានជា​ប​ណ្តើ​រៗ បាន​ចំនួន ៤៣៦.២៨៧ ហិកតា ទទួល​បរិមាណ​ផល​សរុប​ចំនួន ១.៦៦២.០៦១ តោន លើស​ឆ្នាំមុន​ចំនួន ២៤៦.៦១៨ តោន ទិន្នផល​គិត​ជា​មធ្យម​ទទួលបាន ៣,៨១០ តោន​ក្នុង​មួយ​ហិកតា ។​

​ឯកឧត្តម វេ​ង សាខុន បានលើកឡើង​បន្តថា ការនាំចេញ​ផលិតផល​កសិកម្ម ឆ្លងកាត់​ច្រកចេញចូល​តែមួយ និង​មិនបាន​ឆ្លងកាត់​
​ចំពោះ​ការនាំចេញ​ផលិតផល​កសិកម្ម ក្នុង​រយៈពេល ៩​ខែ ឆ្នាំ​២០២០ ក្រសួង​បាន​ពិនិត្យឃើញថា​មានការ​កើនឡើង​ល្អប្រសើរ គឺមាន​បរិមាណ​សរុប ចំនួន​ជាង ៥,៨ លាន តោន ដែល​ក្នុងនេះ​មាន​ផលិតផល​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម​៖
1) អង្ករ សម្រេចបាន ៤៨៨.៧៧៥ តោន មាន​កំណើន ២២,៦៣% ដែល​ធៀប​ទៅនឹង​រយៈ​៩​ខែ​ដើមឆ្នាំ​២០១៩ (៣៩៨.៥៨៦ តោន​) បាន​នាំចេញ​ទៅកាន់ ៦០ ប្រទេស​។​

2) ស្រូវ សម្រេចបាន ១.៣៩២.៣០៦ តោន​, ថយចុះ​ប្រមាណ​ជា ១៧% ធៀប​ប្រៀប​ទៅ​ឆ្នាំ​២០១៩, នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម (​ក្រៅផ្លូវការ​)​។​

3) គ្រប់​ស្វាយចន្ទី សម្រេចបាន ២០៤.២០៨ តោន មាន​កំណើន ២០,៥%, នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​, ជប៉ុន​, រុស្សី​, ចិន​, ហុងកុង​, បារាំង​, កូរ៉េ​, តួ​ក​គី​, បង់​ក្លា​ដេ​ស និង​ថៃ​។​

4) គ្រាប់ពោត សម្រេចបាន ១៩៣ ៩៥០ តោន បាន​នាំចេញ​ទៅកាន់​ប្រទេស​ថៃ​, កូរ៉េ និង​កោះ​តៃវ៉ាន់​

5) ចេក​ស្រស់ សម្រេចបាន ២៣៥ ១៧១,៦៣ តោន មាន​កំណើន ២២៥,៦៩%, បាន​នាំចេញ​ទៅកាន់​ប្រទេស ចិន វៀតណាម និង​ជប៉ុន ។​

6) ក្រូចថ្លុង សម្រេចបាន ១៥ ១៥០ តោន ទៅកាន់​ប្រទេស​ថៃ ។​

7) ដំណាប់​ស្វាយ សម្រេចបាន ៤.៩៩៨,៦៤ តោន​, បាន​នាំចេញ​ទៅកាន់​ប្រទេស ចិន​, ជប៉ុន​, ថៃ​, កូរ៉េ​, ហ្វីលីពីន និង​វៀតណាម​។

8) ដំឡូង​មី​ស្រស់ សម្រេចបាន ១.៧៨០.៤៩៦ តោន​, បាន​នាំចេញ​ទៅកាន់​ប្រទេស វៀតណាម និង​ថៃ ទាំង​ផ្លូវការ និង​ក្រៅផ្លូវការ ។​
9) ចំណិត​ដំឡូង​ម៉ី​ក្រៀម សម្រេចបាន ១ ២០២ ៦៤៤,៨១ តោន បាន​នាំចេញ​ទៅកាន់​ប្រទេស​ថៃ និង​វៀតណាម (​ផ្លូវការ​)​។​

10) ម្សៅដំឡូង​មី សម្រេចបាន ១២ ០០២ តោន បាន​ថយចុះ ៥៦,៧២%, បាន​នាំចេញ​ទៅកាន់​ប្រទេស ឥណ្ឌា​, ចិន​, ប៊ែ​ល​ហ្សិ​ក​, ហូ​ឡង់​, ប៉ា​គី​ស្ថាន​, ឆេ​ក​, ក្រូ​អាត និង​អ៊ីតាលី​។​

11) ស្វាយ​ស្រស់ សម្រេចបាន ៦២ ៩២០,៥៦ តោន មាន​កំណើន ១៥៨,៨៣%, បាន​នាំចេញ​ទៅកាន់​ប្រទេស ថៃ​, វៀតណាម​, បារាំង​, រុស្សី​, កូរ៉េ និង​ហុងកុង ។​

12) ម្រេច សម្រេចបាន ៤.១២១,៩៥ តោន មាន​កំណើន ១២៣,៧៦%, បាន​នាំចេញ​ទៅកាន់​ប្រទេស ជប៉ុន​, ប៊ែ​ល​ហ្សិ​ក​, ហូ​ឡង់​,​បារាំង​, អាល្លឺម៉ង់​, ស្វី​ស​, វៀតណាម​, អា​មេ​រិច​, រុស្ស៊ី​, អង់គ្លេស​, ឥណ្ឌា​, បេឡា​រូស​, កូរ៉េ​, ឆេ​ក​, ណូ​វែ​ហ្សែ​ឡង់​, អូស្ត្រាលី​, ថៃ​, តៃវ៉ាន់​, ស៊ុយ​អ៊ែត​, សិង្ហ​បុរី និង​ប្រទេស​អូស្ត្រាលី​។​

13) ម្ទេស​ស្រស់ ៥៥.១៥៤,៦០ តោន និង​ម្ទេស​ក្រៀម ១ ៥០០ តោន មាន​កំណើន​ទ្វេដង ធៀប​ប្រៀប​ទៅនឹង​ឆ្នាំ​២០១៩, បាន​នាំចេញ​ទៅកាន់​ប្រទេស​ថៃ ។

14) បន្លែ សម្រេចបាន ៨៧,៥៧ តោន នាំចេញ​ទៅកាន់​ប្រទេស​បារាំង​, ឆេ​ក និង​ប្រទេស​ហូ​ឡង់ ។
​ទន្ទឹមនឹងនេះ កម្ពុជា​ក៏មាន​ផលិតផល​កសិកម្ម​ជាច្រើន​មុខ​ដទៃទៀត ដែល​បាន​នាំចេញ ៕​ដោយ​៖​កូ​ឡាប​