Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ៖ តម្លៃ​នៃ​សន្តិភាព ដែល​យើង​រកបាន​ដោយ​កម្រ​(វីដេអូ)

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ថា រយៈពេល​២០​ឆ្នាំ​ហើយ ដែល​កម្ពុជា​បាន​បញ្ចា​ប់​សង្គ្រាម​ក្នុង​ប្រវត្តិសាស្ត្រ​ជាង​៥០០​ឆ្នាំ ដែល​កម្ពុជា​ចាប់ផ្តើម​មានការ​ឯកភាព​ទឹកដី​ជា​លើកដំបូង​។​

​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ បាន​លើកឡើងថា រាជាណាចក្រ​នេះ “​ពិតជា​កំសត់​ពេក​ហើយ​”​កាលពី​អតីតកាល ប៉ុន្តែ​ស្នាមញញឹម​ថ្មី​លើទឹក​ដី​អង្គរ​បានចាប់ផ្តើម​ឡើង​វិញ និង​មាន​ភាព​ស្រស់ស្រាយ​ដូច​ផ្កា​ត្រូវ​ទឹកសន្សើម ជា​អ្វី​ដែលជា​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប និង​ជា​អ្វីដែល​មេដឹកនាំ​កម្ពុជា​ចង់បាន និង​កំពុង​ព្យាយាម​ការពារ​ស្នាមញញឹម ដែល​ចេញពី​តម្លៃ​សន្តិភាព​នេះ​ឲ្យ​បាន​សម្រាប់​ប្រជាជាតិ​របស់ខ្លួន​។​
​នៅពេល​និយាយ​ពី​ការអភិវឌ្ឍ គេ​ត្រូវ​និយាយ​ដល់​សន្តិភាព បើ​គ្មាន​សន្តិភាព គឺ​មិនបានការ​ការអភិវឌ្ឍ​ឡើយ​៕​ដោយ​៖​កូ​ឡាប​

×