Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់បាន​ក្មេង​ទំនើង​២​នាក់ យក​ដុំថ្ម​គប់​ឡាន​ពេលយប់ បណ្តាល​ឲ្យ​តៃកុង​ឡាន​ម្នាក់​ស្លាប់​

spot_img

​កំពង់ចាម​៖ ពេលនេះ​ឃាតករ​លាក់​មុខ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ ដែល​បាន​យក​ដុំថ្ម​គប់ ទៅ​រថយន្ត​ដែល​កំពុងបើក​តាមផ្លូវ នៅពេល​យប់​បាន​ធ្លាយ​កញ្ចក់​រថយន្ត ធ្លាក់ចំ​តៃកុង កំពុងបើក​បរបាន​រេ​ចង្កូត​ទៅបុក​ដើម​កៅស៊ូ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

​ពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម សូម​ថ្លែងអំណរគុណ​ចំពោះ​លោក​ឯម កុសល ស្នងការដ្ឋាន​ខេត្តកំពង់ចាម ដែល​តាម​ប្រ​ម៉ាញ់​តាម​ចាប់​ក្រុម​ដែល​គប់​កញ្ចក់​រថយន្ត នៅ​បុសខ្នុរ ស្រុក​ចំការលើ បាន​ជោគជ័យ​។​

​សូមបញ្ជាក់ថា ជនសង្ស័យ បាន​យក​ថ្ម​គប់​ទៅលើ​បុរស​ម្នាក់​ដែល​កំពុង​បើកបរ​យន្ត​ដឹកទំនិញ​ពី​ខេត្ដ​ក្រចេះ សំដៅទៅ​ផ្ទះ​វិញ ត្រូវចំ​កញ្ចក់​ខាងមុខ ហើយ​ធ្លុះ ទៅ​ចំ​ដើមទ្រូង​ម្ដុំ​ចុងដង្ហើម​ជនរងគ្រោះ រងរបួស​ធ្ងន់ ហើយ​រថយន្ត​រេ​ចង្កូត​ធ្លាក់​ផ្លូវ ទៅបុក​បង្គោល​ភ្លើង និង​ដើម​កៅស៊ូ បន្ថែមទៀត ។​

ក្រោយពី​បានទទួល​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ ហើយ​បាន​បញ្ជូន​ជនរងគ្រោះ​មក​មន្ទីរពេទ្យបង្អែក​ស្រុក​ចំការលើ តែ​ជនរងគ្រោះ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ករណី​ឃាតកម្ម ដោយ​ចេតនា​នេះ​កើតហេតុ​ថ្ងៃទី​30 ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨​និង​៣៥​នាទី នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧១ ក្នុងភូមិ​បាំង​១ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម​៕​ដោយ​៖​កូ​ឡាប​


spot_img
×